ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីស៊ែប៊ី៖គាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន
2022-08-19 13:06:35cri
Share with:

      ថ្ងៃទី១៧ ខែសីហា នៅក្រុងបែលក្រាដ រដ្ឋធានីប្រទេសស៊ែប៊ី ពេលជួបសន្ទនាជាមួយលោក Chen Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅស៊ែប៊ី លោAleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងថា ស៊ែប៊ីនឹងគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិនជាប់រហូត ។

      ថ្លែងក្នុងកិច្ចជំនួប លោក Aleksandar Vučić បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរស៊ែប៊ីនិងចិន ហើយបានគូសបញ្ជាក់ថា ស៊ែប៊ីនឹងគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិនជាប់រហូត ។ ប្រទេសស៊ែប៊ីសម្គាល់ឃើញថា នេះជាគោលនយោបាយតែមួយគត់ដែលសមស្របនឹងក្រមមូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយរាល់គោលនយោបាយផ្សេងទៀតសុទ្ធតែនឹងបង្កអស្ថិរភាពនិងច្របូកច្របល់នៅលើពិភពលោក ។

      ជាការឆ្លើយតប លោក Chen Bo បានកោតសរសើរចំពោះស៊ែប៊ីដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់គោលការណ៍ចិនតែមួយ ហើយបានរំលឹកឡើងវិញពីគោលជំហររបស់ចិនក្នុងបញ្ហាកូសូវូ ដែលបានគូសបញ្ជាក់ថាចិនបានគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ែប៊ីជាប់ជានិច្ច យោគយល់និងគាំទ្រការយកចិត្តទុកដាក់ស្របច្បាប់របស់ស៊ែប៊ី ។

      ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីសភាពការណ៍អនុវត្តនៃកម្មវិធីកិច្ចសហប្រតិបតិ្តការដ៏សំខាន់របស់ប្រទេសទាំងពីរផងដែរ ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស