ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងទុកថា ភាគីជប៉ុនអាចគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ធ្វើកិច្ចការដែលមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ឱ្យបានច្រើន
2022-08-19 15:01:57cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីរសៀលថ្ងៃទី១៨ខែសីហា មានអ្នកសារព័ត៌មានសួរសំណួរអំពីបញ្ហាពាក់ព័ន្ធនឹងការដែលភាគីជប៉ុននិយាយពាក្យសម្តីពាក់ព័ន្ធនឹងច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលបើកធ្វើកិច្ចសន្ទនានយោបាយជាន់ខ្ពស់លើកទី៩រវាងចិននិងជប៉ុន ។

ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន បញ្ហាតៃវ៉ាន់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់ចិន គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ។

បញ្ហាតៃវ៉ាន់ពាក់ព័ន្ធនឹងមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុននិងសីលធម៌ជាមូលដ្ឋានរវាងប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យមានភាពមិនច្បាស់លាស់និងការងាករេនោះទេ ហើយក៏មិនអនុញ្ញាតឱ្យមានការបង្ករឿងហេតុនិងបំពានលើខ្សែក្រហមណាមួយនោះដែរ ។ ភាគីចិនសូមដាស់តឿនភាគីជប៉ុនឱ្យរៀនសូត្រមេរៀនពីប្រវត្តិសាស្ត្រ និងគោរពតាមគោលការណ៍នៃឯកសារនយោបាយចំនួនបួនរវាងចិននិងជប៉ុនព្រមទាំងពាក្យសន្យាដែលជប៉ុនបានធ្វើនោះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស