ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖"ខ្សែក្រវាត់និងផ្លូវ"ពោរពេញទៅដោយចន្លោះអភិវឌ្ឍន៍ដ៏ទូលំទូលាយមានអំណោយផលដល់ពិភពលោកទាំងមូល
2022-08-19 13:20:00cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលធ្វើនៅថ្ងៃទី១៨ខែសីហា លោកWangWenbingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីការវិវឌ្ឍនៃកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ"។

      ជាបឋម លោកWangWenbingបានធ្វើបទបង្ហាញពីការវិវឌ្ឍនៃគម្រោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ គម្រោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានជាគម្រោងសាកល្បងដ៏សំខាន់នៃ"ខ្សែក្រវាត់និងផ្លូវ"ដែលទទួលបានការកោតសរសើរនិងទទួលស្គាល់ជាទូទៅពីសំណាក់មជ្ឈដ្ឋាននានា ក៏ដូចជាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

      លោកWangWenbingក៏បានឧទ្ទេសនាមផងដែរថា បន្ទាប់ពីគំនិតផ្តួចផ្តើមដ៏សំខាន់អំពី"ខ្សែក្រវាត់និងផ្លូវ"ត្រូវបានលើកឡើងអស់រយៈពេល៩ឆ្នាំមក ប្រទេសចិនបានរួមសហការជាមួយប្រទេសពាក់ព័ន្ធ ហើយប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយទទួលបានសមិទ្ធផលដ៏ធំធេងនិងប្រាកដប្រជា។

      គិតរហូតដល់ថ្ងៃទី៤ខែកក្កដាឆ្នាំនេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន១៤៩និងអង្គការអន្តរជាតិចំនួន៣២ ហើយបានបង្កើតគម្រោងសហប្រតិបត្តិការចំនួនជាង៣០០០ដែលមានទំហំវិនិយោគជិត១ទ្រីលានដុល្លារអាមេរិក៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស