ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណត់ហេតុនៃកិច្ចប្រជុំប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបង្ហាញថា កម្លាំងសម្ពាធនៃអតិផរណាមិនបានកាត់បន្ថយទេ
2022-08-19 15:30:07cri
Share with:

តាមកំណត់ហេតុនៃកិច្ចប្រជុំអំពីគោលនយោបាយរូបិយវត្ថុខែកក្កដាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកប្រកាសកាលពីថ្ងៃទី១៧ខែសីហាបានឱ្យដឹងថា សឹងតែគ្មានភស្តុតាងអ្វីអាចបង្ហាញថា កម្លាំងសម្ពាធនៃអតិផរណាបានកាត់បន្ថយនោះទេ ហើយអតិផរណាប្រហែលនឹងរក្សាកម្រិតខ្ពស់ដែលគួរឱ្យព្រួយបារម្ភក្នុងមួយរយៈពេលខាងមុខនេះ ។

កំណត់ហេតុនៃកិច្ចប្រជុំបានបង្ហាញថា ពេលថ្មីៗកន្លងទៅនេះ ការធ្លាក់ចុះនៃតម្លៃប្រេងសាំងប្រហែលនឹងជួយកាត់បន្ថយអត្រាអតិផរណាក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែទីផ្សារទំនិញទ្រង់ទ្រាយធំប្រហែលនឹងរងការវាយប្រហារពីការផ្គត់ផ្គង់ថែមមួយកម្រិតទៀត ដែលបណ្តាលឱ្យតម្លៃកើនឡើងវិញយ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ តម្លៃដូចជាប្រាក់ឈ្នួលផ្ទះជាដើមក៏មានលទ្ធភាពកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស