ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZelenskyប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាជាមួយលោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិ
2022-08-19 13:17:49cri
Share with:

      លោកZelenskyប្រធានាធិបតីអ៊ុយក្រែនបានថ្លែងនៅថ្ងៃទី១៨ខែសីហាថា លោកបានជួបពិភាក្សាការងារជាមួយលោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

      ថ្ងៃទី១៨ខែសីហា លោកZelenskyបានបង្ហោះអត្ថបទតាមបណ្តាញទំនាក់ទំនងសង្គមថា នៅថ្ងៃដដែល លោកបានជួបពិភាក្សាការងារជាមួយលោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងLvivដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងបន្តសហការគ្នាដើម្បីអនុវត្តគំនិតផ្តួចផ្តើមស្តីពីការដឹកជញ្ជូនស្បៀងអាហារអ៊ុយក្រែនប្រកបដោយសុវត្ថិភាព។ ក្រៅពីនេះ ភាគីទាំងពីរក៏បានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាដូចជាទិសដៅដឹកជញ្ជូនស្បៀងអាហារនិងការដោះលែងទាហាននិងបុគ្គលិកពេទ្យរបស់អ៊ុយក្រែនដែលត្រូវចាប់ខ្លួនជាដើម៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស