ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មនុស្សយន្តជាង៥រយត្រូវដាក់បង្ហាញក្នុងមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០២២ សហគ្រាសមនុស្សយន្តរបស់ចិនចូលរួមក្នុងបណ្តាញច្នៃប្រឌិតថ្មីសកលយ៉ាងសកម្ម
2022-08-19 15:35:10cri
Share with:

មហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០២២ដែលធ្វើឡើងក្រោមប្រធានបទ ការច្នៃប្រឌិតថ្មីនិងចែករំលែកជាមួយគ្នា ការពិគ្រោះពិភាក្សានិងឈ្នះ-ឈ្នះជាមួយគ្នាបានសម្ពោធបើកនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៨ខែសីហា ។ សហគ្រាស សកលវិទ្យាល័យនិងស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ល្បីឈ្មោះក្នុងវិស័យមនុស្សយន្តសកលបាននាំមកនូវសមិទ្ធផលនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ថ្មីបំផុត ផលិតផលប្រើប្រាស់និងគម្រោងដោះស្រាយដែលអាចប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជាឧស្សាហកម្ម កសិកម្ម ការព្យាបាលជំងឺនិងសេវាកម្មជាដើម ។ សហគ្រាសមនុស្សយន្តរបស់ចិនចូលរួមក្នុងបណ្តាញច្នៃប្រឌិតថ្មីសកលយ៉ាងសកម្ម ដើម្បីគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់មនុស្សយន្ត ។

តាមទិន្នន័យនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិនបានឱ្យដឹងថា នៅឆ្នាំ២០២១ បរិមាណផលិតមនុស្សយន្តឧស្សាហកម្មរបស់ចិនបានឡើងដល់៣សែន៦ម៉ឺន៦ពាន់ ហើយបានដាក់ឱ្យប្រើប្រាស់ក្នុងប្រភេទមុខរបរធំចំនួន៥២និងប្រភេទមុខរបរមធ្យមចំនួន១៤៣នៃសេដ្ឋកិច្ចជាតិ ។ បរិមាណផលិតមនុស្សយន្តសេវាកម្មឡើងដល់៩លាន២សែន១ម៉ឺន៤ពាន់គ្រឿង ដែលបានលើកកម្ពស់កម្រិតសេវាកម្មក្នុងសង្គមឥតឈប់ឈរក្នុងវិស័យម្ហូបអាហារ លក់រាយ ចរាចរណ៍ទំនិញនិងការព្យាបាលវេជ្ជសាស្ត្រឱ្យជាសះស្បើយជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស