ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងការដែលអាមេរិកដាក់ចេញ«សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ»ថា ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើដែលបំផ្លាញដល់ពាណិជ្ជកម្មអន្តរជាតិ
2022-08-19 13:03:00cri
Share with:

ថ្ងៃទី១៨ ខែសីហា ក្រសួងពាណិជ្ជកម្មចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ សំដៅចំពោះការដែលអាមេរិកអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ»នាពេលថ្មីៗកន្លងទៅនេះ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើដែលបំផ្លាញដល់ពាណិជ្ជកម្មអន្តរជាតិ ហើយក្នុងខណៈពេលដ៏ចាំបាច់ ប្រទេសចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។

    ក្រសួងពាណិជ្ជកម្មចិនក៏បានអះអាងផងដែរថា អាមេរិកបានដាក់ចេញ«សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ»  ក្នុងន័យផ្តល់ប្រាក់ឧបត្ថម្ភធនយ៉ាងច្រើនសម្បើមនិងអនុគ្រោះពន្ធដល់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក ដែលនេះជាគោលនយោបាយផ្តល់ការគាំទ្រដល់ឧស្សាហកម្មប្រកបដោយភាពខុសគ្នាសុទ្ធសាធ ។ ដូច្នេះ ប្រទេសចិនប្រឆាំងជាដាច់ខាត ហើយនឹងបន្តផ្តោតសំខាន់ទៅលើសភាពការណ៍អនុវត្តនៃសេចក្តីព្រាងច្បាប់នេះ ខណៈពេលដ៏ចាំបាច់ ប្រទេសចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស