ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“គ្រូពេទ្យលើខ្នងសេះ” បានប្រកាន់ខ្ជាប់ការងារនៅតំបន់ភ្នំស៊ីនជាំងអស់រយៈពេល៣០ឆ្នាំ
2022-08-19 13:09:08cri
Share with:

      នៅតំបន់គង្វាលBaozhadun ស្រុកTekesi ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងមាន “គ្រូពេទ្យលើខ្នងសេះ”មួយរូប ឈ្មោះJumatai Ebaike ឆ្នាំនេះគាត់មានអាយុ៥៨ឆ្នាំ ។

      កាលពីឆ្នាំ១៩៩២ លោក Jumatai បានបញ្ចប់ការសិក្សាពីសាលាសុខាភិបាលYining ហើយក៏បានទៅធ្វើការងារនៅមណ្ឌលសុខាភិបាលតំបន់គង្វាលBaozhadunតែម្តង ។ ជារៀងរាល់រដូវរងា អ្នកគង្វាលនៅតំបន់ជុំវិញចំនួនជាង២ពាន់គ្រួសារ សុទ្ធតែគង្វាលសត្វពាហនៈចំនួនជាង៣សែនក្បាលមកដល់កន្លែងនេះ ដើម្បីឆ្លងរដូវរងា ហើយការផ្តល់សេវាពា្យបាលរោគដល់អ្នកគង្វាលជាការងារដ៏សំខាន់របស់លោក Jumatai ។ ប្រអប់ដែកសម្រាប់ដាក់ថ្នាំរបស់លោក Jumatai ជាក្តីសង្ឃឹមរបស់អ្នកគង្វាលដែលអាចជាសះស្បើយពីជំងឺ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស