ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី៥ម៉ឺន៧ពាន់លើក និងដឹកជញ្ជូនទំនិញមានតម្លៃជិត៣សែនលានដុល្លារអាមេរិក
2022-08-19 13:05:34cri
Share with:

    ថ្ងៃទី១៨ ខែសីហា «របាយការណ៍ស្តីពីការអភិវឌ្ឍខ្សែរថភ្លើងចិន-អឺរ៉ុប»ត្រូវបានចេញផ្សាយ ។  របាយការណ៍នេះបានបូកសរុបជាប្រព័ន្ធអំពីប្រសិទ្ធភាពនៃការអភិវឌ្ឍ ការផ្តើមគំនិតនៃការអភិវឌ្ឍ និងអនាគតនៃការអភិវឌ្ឍ ។ ខ្សែរថភ្លើងចិន-អឺរ៉ុបបានក្លាយជាស្ពានដ៏សំខាន់មួយនៃកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។

   លោក Xu Jianping ប្រធានអគ្គនាយកដ្ឋានបើកទូលាយរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់របស់ប្រទេសចិនបានថ្លែងថា គិតរហូតដល់ចុងខែកក្កដាឆ្នាំនេះ រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី៥ម៉ឺន៧ពាន់លើក និងបានដឹកជញ្ជូនទំនិញចំនួន៥លាន៣សែនកុងតឺន័រស្តង់ដារ  ដែលអត្រាកុងតឺន័រធ្ងន់គឺ៩៨,៣ភាគរយ តម្លៃទំនិញសរុបមានជិត៣សែនលានដុល្លារអាមេរិក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស