ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតឧត្តមមន្រ្តីរបស់ក្រុមហ៊ុនលោកត្រាំទទួលសារភាពពីការរត់គេចពន្ធ
2022-08-19 13:18:47cri
Share with:

     ថ្ងៃទី១៨ខែសីហា នៅតុលាការមួយនៃរដ្ឋញូវយ៉ក លោកAllen WeisselbergអតីតCFOនៃក្រុមហ៊ុនរបស់លោកត្រាំ អតីតប្រធានាធិបតីអាមេរិកបានទទួលសារភាពពីការចោទប្រកាន់ចំនួន១៥ផ្នែក ដូចជាការក្លែងបន្លំពន្ធព្រហ្មទណ្ឌនិងការក្លែងបន្លំកំណត់ត្រាអាជីវកម្មជាដើម។

      យោងតាមកិច្ចព្រមព្រៀងទទួលសារភាពទោសរវាងលោកAllen Weisselbergនិងការិយាល័យរដ្ឋអាជ្ញាតំបន់ម៉ាន់ហាតាន់នៃរដ្ឋញូវយ៉កបានឱ្យដឹងថា លោកAllen Weisselbergត្រូវបង់ប្រាក់ពន្ធ ប្រាក់ផាកពិន័យនិងការប្រាក់សរុប២លានដុល្លារអាមេរិក លោកប្រឈមនឹងការត្រូវផ្តន្ទាទោសឱ្យជាប់គុក៥ខែនិងរងការឃ្លាំមើលក្រៅពីឃុំរយៈពេល៥ឆ្នាំទៀត៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស