ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃអ្នកសម្របសម្រួលការអនុវត្តលទ្ធផលជាផ្លែផ្ការបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៨នៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក
2022-08-19 13:16:31cri
Share with:

     ថ្ងៃទី១៨ខែសីហា នៅក្រុងប៉េកាំង លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃអ្នកសម្របសម្រួលការអនុវត្តលទ្ធផលជាផ្លែផ្ការបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៨នៃវេទិការសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកតាមប្រព័ន្ធវីដេអូ។ លោកស្រីAissataរដ្ឋមន្រ្តីការបរទេសសេណេហ្គាល់ដែលជាសហប្រធានភាគីអាហ្រ្វិកនៃវេទិកា ព្រមនិងតំណាងមកពីអនុតំបន់នានានៃទ្វីអាហ្រ្វិក តំណាងនៃគណៈកម្មាធិការសហភាពអាហ្រ្វិកនិងអង្គទូតបណ្តាប្រទេសអាហ្រ្វិកនានាប្រចាំនៅចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។

      ថ្លែងក្នុងកិច្ចប្រជុំ លោកវ៉ាងអ៊ីបានលើកឡើងថា នៅខែវិច្ឆិកាឆ្នាំ២០២១ សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៨នៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកបានបើកធ្វើដោយជោគជ័យនៅក្រុងដាកា។ក្នុងរយៈពេលជាងកន្លះឆ្នាំកន្លងមក ភាគីទាំងពីរចិននិងអាហ្រ្វិកបានរក្សាសាមគ្គីភាពយ៉ាងជិតស្និទ្ធនិងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ ដោយបានអនុវត្តលទ្ធផលជាផ្លែផ្កានៃសន្និសីទលើកនេះឱ្យបានល្អដែលនាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃទ្វីបអាហ្រ្វិក។

      តំណាងភាគីអាហ្រ្វិកបានវាយតម្លៃយ៉ាងសកម្មចំពោះការងារដែលភាគីចិនបានធ្វើក្នុងការអនុវត្តលទ្ធផលជាផ្លែផ្កានៃសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៨នៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស