ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជួបសន្ទនាជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាដូចជា ការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែននិងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye ជាដើម
2022-08-18 10:55:12cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែននៅថ្ងៃទី ១៧ ខែសីហាបានឱ្យដឹងថា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាដូចជា ការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែននិងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye ជាដើមក្នុងអំឡុងពេលកិច្ចជំនួបជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី ១៨ ខែសីហានេះ ។

    បច្ចុប្បន្ននេះ ការងារផែ្នកភស្តុភារនៃដំណើរទស្សនកិច្ចរបស់លោក António Guterres ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅកំពង់ផែ Odessa ភាគខាងត្បូងអ៊ុយក្រែនស្ថិតក្នុងរបៀបវារៈដដែល ។ ដំណើរទស្សនកិច្ចរបស់លោកនៅកំពង់ផែ Odessa សំខាន់គឺដើម្បីស្វែងយល់ពីការងាររបស់កំពង់ផែ Odessa ព្រមទាំងសភាពការណ៍នាវាចរណ៍របស់នាវាដឹកជញ្ជូនស្បៀងអាហារជាដើម ។

    សូមបញ្ជាក់ថា លោក António Guterres បានទៅដល់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៧ ខែសីហាដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់មក លោកនឹងធ្វើកិច្ចជំនួបពិភាក្សាត្រីភាគីជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននិងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស