ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិបង្ហាញថា ការឡើងថ្លៃទំនិញធ្វើឱ្យប្រជាជនអង់គ្លេស១ភាគ៦តែងតែមិនបរិភោគអាហារមួយពេល ដើម្បីសន្សំសំចៃប្រាក់
2022-08-18 15:27:28cri
Share with:

តាមការផ្សាយដំណឹងនៃកាសែត«The Times»បានឱ្យដឹងថា ការស្ទង់ប្រជាមតិបានបង្ហាញថា ការឡើងថ្លៃនៃគ្រឿងឧបភោគបរិភោគធ្វើឱ្យប្រជាជនអង់គ្លេសរាប់លាននាក់កាត់បន្ថយការចំណាយលើការហូបចុក ប្រជាជនអង់គ្លេស១ភាគ៦នាក់តែងតែមិនបរិភោគអាហារមួយពេល ដើម្បីសន្សំសំចៃប្រាក់។

ការស្ទង់ប្រជាមតិដែលធ្វើឡើងដោយស្ថាប័នស្ទង់ប្រជាមតិYouGovបានបង្ហាញថា ប្រជាជនអង់គ្លេសចំនួន១៥%ចាយប្រាក់ជាង១០០ផោនក្នុងមួយសប្តាហ៍។តែនៅ៤ឆ្នាំមុន អត្រានេះត្រឹមតែ៨%ប៉ុណ្ណោះ។ការផ្សាយដំណឹងបានបង្ហាញថា ការចំណាយលើការហូបចុកបានក្លាយទៅជាកម្លាំងជំរុញសំខាន់ចំពោះអតិផរណាបន្ទាប់ពីថ្លៃគមនាគមន៍។គ្រួសារអង់គ្លេសមួយចំនួនបានជួបការលំបាកក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ នៅមុនពេលតម្លៃថាមពលកើនឡើង។

លោកPolly Jonesអ្នកទទួលខុសត្រូវផ្នែកគោលនយោបាយនិងការសិក្សាស្រាវជ្រាវនៃមូលនិធិបរធនបាលកិច្ចTrussellដែលគាំទ្រអង្គការសប្បុរសធម៌និងធនាគារចំណីអាហារជាង១២០០របស់អង់គ្លេសបានលើកឡើងថា អ្វីដែលគួរឱ្យសោកស្តាយគឺតួលេខថ្មីទាំងនេះពាក់ព័ន្ធនឹងផលប៉ះពាល់នៃការឡើងថ្លៃទំនិញ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ការឡើងថ្លៃគ្រឿងឧបភោគបរិភោគនិងឥន្ធនៈដ៏គំហុកបានប៉ះពាល់ដល់មនុស្សគ្រប់រូប តែយើងបានដឹងថា គ្រួសារដែលមានប្រាក់ចំណូលទាបបំផុតត្រូវរងគ្រោះជាចម្បងក្នុងវិបត្តិនេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស