ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនានយោបាយជាន់ខ្ពស់លើកទី ៩ រវាងចិននិងជប៉ុនបានប្រារព្ធឡើងនៅទីក្រុង Tianjin
2022-08-18 11:53:04cri
Share with:

    នៅថ្ងៃទី ១៧ ខែសីហា លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនានយោបាយជាន់ខ្ពស់លើកទី ៩ រវាងចិននិងជប៉ុនជាមួយលោក Takeo Akiba ប្រធានរដ្ឋបាលសន្តិសុខជាតិជប៉ុនដែលបានប្រារព្ធឡើងនៅទីក្រុង Tianjin ។

    លោក Yang Jiechi បានសង្កត់ធ្ងន់ថា ប្រឈមនឹងស្ថានការណ៍ដ៏ស្មុគ្រស្មាញនៃពិភពលោក សារៈសំខាន់ក្នុងតំបន់និងជាសកលនៃទំនាក់ទំនងរវាងចិននិងជប៉ុនមានភាពកាន់តែលេចធ្លោ ។ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិនដែលមិនអាចពុះបំបែកបាន ។ ភាគីជប៉ុនគួរតែផ្តោតសំខាន់ទៅលើផលប្រយោជន៍យូរអង្វែងនិងជាមូលដ្ឋាននៃប្រជាជននិងប្រទេសទាំងពីរ អនុវត្តយ៉ាងសកម្មនូវគោលនយោបាយប្រកបដោយវិចារណញ្ញាណនិងមានភាពប្រាកដប្រជាចំពោះប្រទេសចិន ក៏ដូចជាប្រកាន់ខ្ជាប់នូវទិសដៅដ៏ត្រឹមត្រូវនៃការអភិវឌ្ឍដោយសន្តិភាពនិងគោរពតាមឯកសារនយោបាយចំនួន ៤ និងគំនិតឯកភាពរួមខាងនយោបាយរវាងចិននិងជប៉ុន ហើយរួមគ្នាជាមួយភាគីចិនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពចាស់ទុំនិងប្រកបដោយស្ថិរភាព ។

    ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស