ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅក្រុងShenyang ខេត្តLiaoning
2022-08-18 09:36:14cri
Share with:

      រសៀលថ្ងៃទី១៧ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Shenyang ខេត្តLiaoning  ។  លោកបានទៅសិក្សាស្វែងយល់ពីក្រុមហ៊ុនមនុស្សយន្តXinsongក្រុង Shenyang  និងសហគមន៍ Mudan ដើម្បីស្វែងយល់ពីសភាពការណ៍ដែលរដ្ឋបាលគាំទ្រនិងជំរុញសហគ្រាសធ្វើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើនទំនាក់ទំនងរវាងបក្សជាមួយប្រជាជនតាមមូលដ្ឋាន និងសេវាក្នុងសហគមន៍ជាដើម។

       សូមបញ្ជាក់ថា ក្រុមហ៊ុនមនុស្សយន្តXinsongក្រុង Shenyang បង្កើតឡើងពីឆ្នាំ២០០០   ជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ដែលផ្តោតលើការផលិតមនុស្សយន្ត និងផ្តល់សេវាកម្មឆ្លាតវៃ ដែលបានលក់ទៅកាន់ប្រទេសនិងតំបន់ចំនួនជាង៤០ និងផ្តល់សេវាដល់សហគ្រាសអន្តរជាតិចំនួនជាង ៤០០០។ ក្រុមហ៊ុននេះបានស្រាវជ្រាវនិងផលិតដោយជោគជ័យនូវមនុស្សយន្ត ៥ ប្រភេទ ៖ មនុស្សយន្តឧស្សហកម្ម មនុស្សយន្តចល័ត មនុស្សយន្តពិសេស មនុស្សយន្តសម្រួលការងារ និងមនុស្សយន្តថែទាំសុខភាព។

       សហគមន៍Mudan មានពលរដ្ឋចំនួន ៣០៩៤ គ្រួសារស្នាក់នៅ  ក្រោមការដឹកនាំរបស់គណៈកម្មការបក្សប្រចាំក្នុងសហគមន៍ ពលរដ្ឋទាំងអស់រួមគ្នាពិភាក្សាដោះស្រាយរាល់កិច្ចការ និងរួមគ្នាគ្រប់គ្រងកន្លែងស្នាក់នៅ ។សហគមន៍នេះបានផ្តល់សេវាថែទាំមនុស្សចាស់ បើកថ្នាក់បង្រៀនកុមារនិងក្មេងទំនង់ដោយឥតគិតថ្លៃ  និងមានបណ្ណាល័យមហាជន  ដែលបានបន្ថែមភាពចម្រុះបែបសម្រាប់ជីវភាពវប្បធម៌៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស