ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិករងការប្រឆាំងពីសំណាក់ប្រជាពលរដ្ឋកូរ៉េខាងត្បូង
2022-08-18 14:43:07cri
Share with:

      ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ប្រទេសទាំងពីរកូរ៉េខាងត្បូងនិងអាមេរិកនឹងធ្វើសមយុទ្ធរួមនៅឆមាសទីពីរឆ្នាំនេះ ឈ្មោះ “ Ulchi Freedom Shield  ” សមយុទ្ធលើកនេះមានលក្ខណៈវាយប្រហារយ៉ាងច្បាស់លាស់ ។ ទាក់ទងនឹងសមយុទ្ធលើកនេះ នាពេលថ្មីៗកន្លងទៅនេះ តំបន់ជាច្រើននៃកូរ៉េខាងត្បូងបានធ្វើមីទី្ទងដើម្បីប្រឆាំងអាមេរិកនិងប្រឆាំងសង្គ្រាម អ្នកចូលរួមមីទី្ទងទាមទារឱ្យបញ្ឈប់សមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក ។ អ្នកជំនាញនៃកូរ៉េខាងត្បូងបានលើកឡើងថា និយាយចំពោះការរៀបចំកិច្ចសន្ទនារវាងកូរ៉េខាងត្បូងនិងខាងជើង និងកិច្ចសន្ទនារវាងកូរ៉េខាងជើងនិងអាមេរិក សមយុទ្ធរួមរបស់កូរ៉េខាងត្បូងនិងអាមេរិក វាហាក់ដូចជា “ថ្នាំពុល” ដែលគ្មានប្រយោជន៍អីដល់សន្តិភាពនៃឧបទ្វីបកូរ៉េនោះទេ គឺបានត្រឹមតែបំផ្លាញដល់សន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ ។

      ទាក់ទងនឹងសមយុទ្ធលើកនេះ មជ្ឈដ្ឋានមតិកូរ៉េខាងត្បូងយល់ឃើញថា ទង្វើរបស់អាមេរិកនិងកូរ៉េខាងត្បូងនឹងឃោសនាបំប៉ោងការបដិបក្ខគ្នាដោយយោធា គោលគឺ ខ្លាំងទល់នឹងខ្លាំង ប្រហែលនឹងអូសទម្លាក់ឧបទ្វីបកូរ៉េចូលក្នុងភាពច្របូកច្របល់ជាថ្មីម្តងទៀត ។ ដូច្នេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសមយុទ្ធរបស់កូរ៉េខាងត្បូងនិងអាមេរិកលើកនេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស