ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដោយសារឯកសណ្ឋានអវកាសមានបញ្ហាឆ្លងចរន្តអគ្គិសនី លោកOleg Artemyevអវកាសយានិករុស្ស៊ីបានបញ្ឈប់បេសកកម្មក្រៅយានអវកាសនៅស្ថានីយអវកាសអន្តរជាតិមុនពេលកំណត់
2022-08-18 14:36:32cri
Share with:

ថ្ងៃទី១៧ ខែសីហា តាមផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានTASSរុស្ស៊ីបានឱ្យដឹងថា អ្នកជំនាញនៃមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើររបស់រុស្ស៊ីបានរកឃើញថា តង់ស្យុងនៃឧបករណ៍ឯកសណ្ឋានអវកាសរបស់លោកOleg Artemyevអវកាសយានិករុស្ស៊ីដែលកំពុងធ្វើសកម្មភាពដើរក្នុងលំហអវកាសនៅស្ថានីយអវកាសអន្តរជាតិបានធ្លាក់ចុះបន្ទាប់ពីលោកបានចេញស្ថានីយអវកាស។មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរបានជូនដំណឹងដល់លោកOleg Artemyevឱ្យត្រឡប់ចូលទៅស្ថានីយអវកាសវិញភ្លាម ដោយសារប្រសិនបើអស់ថ្ម អវកាសយានិកនឹងបាត់ការទាក់ទង។

តាមផែនការ អវកាសយានិករុស្ស៊ី២នាក់ដែលចេញពីស្ថានីយអវកាសនាថ្ងៃទី១៧ ខែសីហា នឹងធ្វើការងារក្នុងលំហអវកាសអស់រយៈពេល៧ម៉ោង៕ៈពេល៧ម៉ោង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស