ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់នៅប្រទេសយេម៉ែន បណ្តាលឱ្យមនុស្សលើសពី១០០នាក់ស្លាប់និងផ្ទះសម្បែងរាប់ពាន់ខ្នងរងការខូចខាត
2022-08-18 10:10:12cri
Share with:

      យោងតាមដំណឹងដែលផ្សាយដោយគណៈកម្មាធិការពិនិត្យអង្កេតគ្រោះទឹកជំនន់នៃប្រទេសយេម៉ែនកាលពីថ្ងៃទី១៧ខែសីហាបានឱ្យដឹងថា គិតរហូតដល់យប់ថ្ងៃទី១៧ខែសីហា តាមម៉ោងក្នុងតំបន់ គ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់និងបំណាក់ដីភ្នំជាដើមដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់នៅប្រទេសយេម៉ែនបានបណ្តាលឱ្យមនុស្សសរុប១០៦នាក់ស្លាប់បាត់បង់ជីវិតនិងផ្ទះសម្បែងរាប់ពាន់ខ្នងរងការខូចខាត។

      គួរបញ្ជាក់ថា ចាប់ពីពាក់កណ្តាលនិងចុងខែកក្កដាឆ្នាំនេះមក តំបន់ជាច្រើននៅទូទាំងប្រទេសយេម៉ែនបានធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យកើតមានគ្រោះទឹកជំនន់និងបំណាក់ដីភ្នំ ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បតិ្តយ៉ាងច្រើនផងដែរ។

អ្នកបកប្រែ:郑磊
ប្លុកពិសេស