ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់អះអាងថា ចាំបាច់ត្រូវធានាថា បន្ទាត់ក្រហមរបស់អ៊ីរ៉ង់ទទួលបានការគោរព ទើបអាចរៀបចំកិច្ចចរចានុយក្លេអ៊ែរនៅដំណាក់កាលក្រោយបាន
2022-08-18 15:29:56cri
Share with:

      តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ភាសាអង់គ្លេសរបស់អ៊ីរ៉ង់នៅថ្ងៃទី១៨ ខែសីហាបានឱ្យដឹងថា លោក Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់ត្រូវទទួលបានការធានាថា បន្ទាត់ក្រហមរបស់អ៊ីរ៉ង់ទទួលបានការគោរព  និងការធានាដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ទើបអាចចាត់វិធានការជំហានបន្ទាប់ដើម្បីរៀបចំកិច្ចសន្ទនានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ  ។

      ក្រៅពីនេះ នៅថ្ងៃទី១៧ ខែសីហា លោក Abdollahian បានថ្លែងថា តាមរយៈតំណាងចរចារបស់អឺរ៉ុប អ៊ីរ៉ង់បានផ្តាំផ្ញើឱ្យជួយពាំនាំទស្សនៈរបស់ភាគីអ៊ីរ៉ង់ទៅកាន់បណ្តាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរផ្សេងទៀត ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ បច្ចុប្បន្ននេះ អ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតបរបស់អាមេរិក ។ លោក Abdollahian បានថ្លែងទៀតថា អ៊ីរ៉ង់ចាំបាច់ត្រូវធានាយ៉ាងជាក់លាក់ថា បន្ទាត់ក្រហមទាំងអស់របស់ខ្លួនសុទ្ធតែត្រូវលើកយកមកគិតពិចារណា ព្រមនិងអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចទាំងស្រុងពីក្នុងកិច្ចព្រមព្រៀងនេះ ។ លោកថ្លែងថា បើសិនជាយើងឈានដល់ចំណុចនេះ នោះយើងប្រហែលនឹងអាចធ្វើកិច្ចពិគ្រោះពិភាក្សានៅដំណាក់កាលក្រោយជាបន្តទៀត ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស