ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖រំពឹងថាអាមេរិកអាចអនុវត្តគោលការណ៍ចិនតែមួយយ៉ាងជាក់លាក់
2022-08-18 10:21:29cri
Share with:

     ថ្ងៃទី១៧ ខែសីហាជាខួបទី៤០នៃការដែលចិននិងអាមេរិកចេញផ្សាយសេចក្តីប្រកាស ១៧ សីហា ។ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សេចកី្តប្រកាសរួមរវាងចិននិងអាមេរិក ដូចជាសេចក្តីប្រកាស ១៧ សីហា សេចកី្តប្រកាសក្រុងសៀងហៃ និងសេចកី្តប្រកាសស្តីពីការបង្កើតទំនាក់ទំនងការទូតជាដើមបានបង្កើតជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ខ្លឹមសារសំខាន់គឺការគោរពគោលការណ៍ចិនតែមួយ ។ ប្រទេសចិនរំពឹងថាអាមេរិកនឹងបូកសរុបបទពិសោធនិងមេរៀនក្នុងប្រវត្តិសាស្ត្រ  អនុវត្តតាមការកំណត់នៃសេចក្តីប្រកាសរួមរវាងចិននិងអាមេរិកឡើងវិញ ពិសេសគឺអនុវត្តគោលការណ៍ចិនតែមួយឱ្យបានជាក់លាក់ ។

      លោក Wang Wenbin បានថ្លែងទៀតថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបាននិងកំពុងឋិតក្នុងខណៈពេលគន្លឹះ ។ ការបំផ្លាញគោលការណ៍ចិនតែមួយគឺទង្វើប្រថុយប្រថាននិងមិនទទួលខុសត្រូវ ។ លោកបានថ្លែងបន្តថា រំពឹងថាអាមេរិកអាចបូកសរុបបទពិសោធនិងមេរៀនក្នុងប្រវត្តិសាស្ត្រ  អនុវត្តតាមការកំណត់នៃសេចក្តីប្រកាសរួមរវាងចិននិងអាមេរិកឡើងវិញ ពិសេសគឺអនុវត្តគោលការណ៍ចិនតែមួយឱ្យបានជាក់លាក់  កុំដើរកាន់តែឆ្ងាយតាមផ្លូវខុសដែលប៉ុនប៉ងមួលបង្កាច់ កែប្រែ បន្សាបឬបំផ្លាញគោលការណ៍ចិនតែមួយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស