ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMike Penceអតីតអនុប្រធានាធិបតីអាមេរិកគិតពិចារណាពីការចូលរួមព្រមទាំងធ្វើជាសាក្សីក្នុងសវនាការអំពីហេតុការណ៍ចលាចលនៅវិមានរដ្ឋសភា
2022-08-18 11:14:40cri
Share with:

      ថ្ងៃទី១៧ខែសីហា តាមម៉ោងក្នុងតំបន់ លោកMike Penceអតីតអនុប្រធានាធិបតីអាមេរិកបានថ្លែងថា លោកនឹងគិតពិចារណាពីការចូលរួមព្រមទាំងធ្វើជាសាក្សីក្នុងសវនាការដែលធ្វើឡើងដោយគណៈកម្មការពិសេសនៃសភាតំណាងរាស្រ្តដើម្បីស៊ើបអង្កេតចំពោះហេតុការណ៍ចលាចលដែលកើតឡើងនៅវិមានរដ្ឋសភាកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១ ។

      លោកMike Penceបានថ្លែងក្នុងពេលចូលរួមសកម្មភាពមួយថា “ប្រសិនបើពួកគេអញ្ជើញខ្ញុំចូលរួម នោះ ខ្ញុំនឹងគិតពិចារណា”។ប៉ុន្តែ ក្នុងពេលដំណាលគ្នា លោកMike Penceក៏បានថ្លែងដែរថា អនុប្រធានាធិបតីធ្វើជាសាក្សីក្នុងសភាតំណាងរាស្រ្ត នេះគឺមិនធ្លាប់មានទេកាលពីមុន ដូច្នេះ លោកចាំបាច់ត្រូវគិតពិចារណាយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយអំពីរឿងនេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស