ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងអ្នកទទួលខុសត្រូវសំខាន់ៗនៃរដ្ឋបាលខេត្តសេដ្ឋកិច្ចខ្លាំងអំពីសភាពការណ៍សេដ្ឋកិច្ច
2022-08-17 15:25:42cri
Share with:

       ថ្ងៃទី ១៦ ខែសីហា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងអ្នកទទួលខុសត្រូវសំខាន់ៗនៃរដ្ឋបាលខេត្តសេដ្ឋកិច្ចខ្លាំងអំពីសភាពការណ៍សេដ្ឋកិច្ច។

       លោក Li Keqiang បានលើកឡើងថា ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល តំបន់នានានិងក្រសួង-ស្ថាប័ននានាបានឆ្លើយតបយ៉ាងខ្លាំងក្លានឹងកាផលប៉ះពាល់លើសពីការរំពឹងទុកចំពោះសេដ្ឋកិច្ចក្នុងត្រីមាសទីពីរ សេដ្ឋកិច្ចក្នុងខែកក្កដាបន្តនិន្នាការស្តារនិងអភិវឌ្ឍឡើងវិញ។ យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី គ្រោងផែនការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាយ៉ាងប្រាកដប្រជានូវជីវភាពរស់នៅរបស់ប្រជាជន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស