ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរតែចងចាំមេរៀននៃសង្រ្គាម ប្រញាប់ប្រលែងដៃខ្មៅដែលបាននិងកំពុងច្របាច់កប្រជាជនអាហ្វហ្កានីស្ថាន
2022-08-17 11:39:36cri
Share with:

    "សហរដ្ឋអាមេរិកបានក្បត់ពួកយើង "! "លោក ចូ បៃដិន គឺជាមេដឹកនាំនៃពិភពលោកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីព្រោះលោកបានបណ្តាលឱ្យទុក្ខវេទនារបស់ពួកយើងមានភាពកាន់តែធ្ងន់ធ្ងរ "។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយព័ត៌មានអន្តរជាតិអាមេរិកមួយ ហៅកាត់ GRID បានយកបទសម្ភាសន៍ជាមួយប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩ នាក់ នៅពេលរៀបរាប់យ៉ាងលម្អិតនូវជីវភាពរស់នៅរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ពួកគេបានបង្ហាញនូវការខឹងសម្បាចំពោះសហរដ្ឋអាមេរិកព្រមៗគ្នា ។

គួររំលឹកថា កាលពីមួយឆ្នាំមុន កងទ័ពអាមេរិកដែលបានឈ្លានពានអាហ្វហ្កានីស្ថានអស់រយៈពេល ២០ ឆ្នាំបានដកចេញពីក្រុងកាប៊ុលយ៉ាងប្រញាប់ប្រញាល់ ។ "ពេលវេលាកាប៊ុល"ក៏ត្រូវគេចាត់ទុកថាជាសញ្ញាដែលអាចសម្គាល់ឃើញថា ការឈ្លានពាននៅអាហ្វហ្កានីស្ថានរបស់កងទ័ពអាមេរិកទទួលបានបរាជ័យ ។ ទោះបីជាកងទ័ពអាមេរិកទៅបាត់ហើយក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនដែលបញ្ឈប់ប្រព្រឹតិ្តទង្វើអាក្រក់លើទឹកដីនេះសម្បីតែមួយភ្លែត ។ ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច លេបយកថវិកាសម្រាប់សង្គ្រោះជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន រំលោភអធិបតេយ្យភាពតាមតែទំនើងចិត្ត ។ល។ ដៃខ្មៅរបស់អាមេរិកនៅតែច្របាច់កអាហ្វហ្កានីស្ថានឡើងជាប់ ដែលបណ្តាលឱ្យប្រទេសទាំងមូលពិបាកដកដង្ហើម ។

    មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថា ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់អាមេរិកទៅលើអាហ្វហ្កានីស្ថានបានធ្វើឱ្យវិបត្តិក្នុងតំបន់នេះកាន់តែធ្ងន់ធ្ងរ ។ "ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩៨ ភាគរយហូបមិនឆ្អែត ចំណែកកុមារអាហ្វហ្កានីស្ថានចំនួន ៣២០ ម៉ឺននាក់ដែលមានអាយុក្រោម ៥ ឆ្នាំវិញកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ " ។

ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់អាមេរិក បានរារាំងដល់ការស្តារឡើងវិញរបស់អាហ្វហ្កានីស្ថាន ។ លោក Karim ដែលបានរស់នៅនិងធ្វើការនៅប្រទេសកាណាដាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការនេះ ។ ដោយសារប្រព័ន្ធហិរញ្ញវត្ថុមិនអាចដំណើរការជាប្រក្រតីបាន បានជាលោកគ្មានមធ្យោបាយណាមួយសម្រាប់ផ្ញើលុយឱ្យគ្រួសាររបស់លោកនៅអាហ្វហ្កានីស្ថាន ។ ការិយាល័យអង្គការសហប្រជាជាតិទទួលខុសត្រូវការសម្របសម្រួលកិច្ចការមនុស្សធម៌បានលើកឡើងក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះថា លុះត្រាតែរៀបចំឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចនិងធនាគារជាប្រក្រតី បើពុំនោះសោត ប្រជាជនអាហ្វហ្កានីស្ថានចង់កែប្រែពីរបៀបរស់រានមានជីវិតទៅជារបៀបវិបុលភាព គឺ មិនអាចទៅរួចទេ ។

    សូមបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមិនគួរបំភ្លេចទេ ។ ក្នុងនាមជាអ្នកបង្កភាពចលាចលនៅអាហ្វហ្កានីស្ថានមុនគេ អាមេរិកមិនត្រូវរត់រួចទៅនិងទម្លាក់កំហុសឱ្យប្រទេសផ្សេងៗជាដាច់ខាត ។ ពេលថ្មីៗកន្លងទៅនេះ លោក David Howell Petraeus អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងជានាយឧត្តមសេនីយ៍ចូលនិវត្តន៍បានសារភាពក្នុងពេលផ្តល់បទសម្ភាសន៍ថា កងទ័ពអាមេរិកបានប្រព្រឹត្ត"កំហុសដ៏ធ្ងន់ធ្ងរ"ក្នុងអំឡុងពេលប្រចាំការនៅអាហ្វហ្កានីស្ថានអស់រយៈពេល ២០ ឆ្នាំ ។ នៅពេលថ្លែងអំពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន លោកតែងតែដកស្រង់ពីពាក្យមួយមាត់ថា "អ្នកទំនងជាធុនទ្រាន់នឹងភាពយន្ត ហើយចាកចេញពីរោងកុន ប៉ុន្តែភាពយន្តនេះនៅតែបន្តដំណើរការតទៅទៀត" ។

រដ្ឋាភិបាលអាមេរិកកុំធ្វើពុតថា "ភាពយន្តបានចប់ហើយ" ផ្ទុយទៅវិញ ពួកគេចាំបាច់ត្រូវសុំអភ័ទោសចំពោះការឈ្លានពាននៅអាហ្វហ្កានីស្ថាន និងប្រគល់ទ្រព្យសម្បតិ្តទាំងអស់ឱ្យអាហ្វហ្កានីស្ថានវិញក្នុងពេលឆាប់ៗ សងថ្លៃជំងឺចិត្តយ៉ាងពេញលេញ ក៏ដូចជាដោះលែងដៃខ្មៅដែលបាននិងកំពុងច្របាច់កប្រជាជនអាហ្វហ្កានីស្ថានក្នុងពេលឆាប់ៗ ។ សហរដ្ឋអាមេរិកគួរតែចងចាំមេរៀននៃសង្រ្គាមលើកនេះ រក្សាភាពអត់ធ្មត់ខណៈពេលបង្ខំឱ្យប្រទេសដទៃទៀតធ្វើការកែប្រែតាមទំនើងចិត្តរបស់អាមេរិក និងជៀសវាងកុំឱ្យ"ពេលវេលាកាប៊ុល"លេចចេញម្តងទៀត ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស