ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលស្គាល់ថា សហភាពអឺរ៉ុបបានប្រើ"ស្តង់ដាពីរ"លើបញ្ហាវិបត្តិអ៊ុយក្រែននិងជម្លោះហ្កាហ្សា
2022-08-17 13:59:18cri
Share with:

នៅពេលផ្តល់បទសម្ភាសន៍ជាមួយកាសែតប្រទេសជាតិរបស់អេស្ប៉ាញ លោក Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបបានទទួលស្គាល់ថា សហភាពអឺរ៉ុបបានប្រើ"ស្តង់ដាពីរ"ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែននិងជម្លោះតំបន់ហ្កាហ្សា ហើយបានថ្លែងថា"នយោបាយអន្តរជាតិគឺ ការប្រើស្តង់ដាពីរ ។

ទាក់ទិងនឹងរឿងនេះ លោក Jose Luis Centella ប្រធានបក្សកុម្មុយនីស្តអេស្ប៉ាបានថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួចិននៅថ្ងៃទី ១៥ ខែសីហាថា   ការប្រើស្តង់ដាពីរក្នុងនយោបាយអន្តរជាតិគឺជាចិត្តគំនិតអាណានិគមនិយម ។ អ្វីដែលសហភាពអឺរ៉ុបត្រូវធ្វើគឺសិក្សាស្រាវជ្រាវពីវិធីសាស្ត្រឈានទៅរក"អនាគតដែលលុបបំបាត់អាណានិគមនិយមនៅទីបំផុត បញ្ចប់ទំនាក់ទំនងពឹងពាក់គ្នារវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រនិងស្រឡាញ់សន្តិភាពនិងវឌ្ឍនភាព"។សហគមន៍អន្តរជាតិត្រូវបោះបង់ចោលស្តង់ដាពីរនិងគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស