ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនតាមដានយកចិត្តទុកដាក់ពីស្ថានភាពទឹកជំនន់នៅខេត្តLiaoningដោយគូសបញ្ជាក់ថា ត្រូវធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន
2022-08-17 15:12:11cri
Share with:



       រសៀលថ្ងៃទី១៦ ខែសីហា ពេលចុះត្រួតពិនិត្យការងារនៅក្រុងJinzhou ខេត្តLiaoning លោកXi Jinping  ប្រធានរដ្ឋចិនបានស្តាប់របាយការណ៍អំពីការងារជួយសង្គ្រោះនិងបង្ការទឹកជំនន់ក្នុងឆ្នាំនេះរបស់ខេត្ត Liaoning ។   លោកបានតម្រូវឱ្យអនុវត្តគ្រប់វិធានការបង្ការទឹកជំនន់និងការងារជួយសង្គ្រោះ ចាត់ចែងអ្នករងគ្រោះដោយសមរម្យ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន ធ្វើផែនការសម្រាប់ការកសាងឡើងវិញបន្ទាប់ពីគ្រោះទឹកជំនន់  ដើម្បីជួយប្រជាជនដែលរងគ្រោះឱ្យស្តារជីវភាពនិងការងារឡើងវិញក្នុងពេលឆាប់ៗ។ 

អ្នកបកប្រែ:邓倩
ប្លុកពិសេស