ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ផែនការផ្សព្វផ្សាយនិងអភិវឌ្ឍបច្ចេកវិទ្យាជាតិនៃផែនការ៥ឆ្នាំទី១៤»បានប្រកាសជាផ្លូវការ
2022-08-17 11:10:01cri
Share with:

ថ្ងៃទី១៦ ខែសីហា «ផែនការផ្សព្វផ្សាយនិងអភិវឌ្ឍបច្ចេកវិទ្យាជាតិនៃផែនការ៥ឆ្នាំទី១៤»របស់ប្រទេសចិនបានប្រកាសជាផ្លូវការ។

អនុលោមតាមផែនការនេះ នៅឆ្នាំ២០២៥ អត្រាដែលប្រជាពលរដ្ឋចិនយល់ដឹងពីវិទ្យាសាស្ត្រនឹងលើសពី១៥% ហើយនឹងបង្កើតកន្លែងអប់រំនិងផ្សាព្វផ្សាយបច្ចេកវិទ្យាទូទាំងប្រទេសមួយចំនួន រៀបចំសកម្មភាពថ្នាក់ជាតិជាច្រើន ដូចជាសប្តាហ៍បច្ចេកវិទ្យា និងទិវាវិទ្យាសាស្ត្រសាធារណជនជាដើម។ដើម្បីរួមចំណែកជំរុញយុទ្ធសាស្ត្រស្តារអភិវឌ្ឍន៍ជនបទ នឹងមានរៀបចំសកម្មភាពផ្សព្វផ្សាយវិទ្យាសាស្ត្រនៅជនបទ ដូចជា សកម្មភាពវប្បធម៌ បច្ចេកវិទ្យានិងសុខាភិបាលទៅផ្សព្វផ្សាយនៅជនបទ អ្នកប្រសប់រកប្រាក់ចំណូលទៅចែករំលែកបទពិសោធនៅជនបទជាដើម៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស