ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និន្នាការងើបឡើងវិញនិងមានភាពកាន់តែល្អប្រសើរឡើងនៃសេដ្ឋកិច្ចចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត
2022-08-17 11:10:44cri
Share with:

ថ្ងៃទី១៦ ខែសីហា គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីនិន្នាការសេដ្ឋកិច្ចចិនបច្ចុប្បន្ន អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ទន្ទឹមនឹងការដាក់ចេញគោលនយោបាយម៉ាក្រសេដ្ឋកិច្ចជាបន្តបន្ទាប់ និន្នាការងើបឡើងវិញនិងមានភាពកាន់តែល្អប្រសើរឡើងនៃរបស់សេដ្ឋកិច្ចចិនមុខជានឹងត្រូវពង្រឹងថែមមួយកម្រិតទៀតជាមិនខាន។

សន្និសីទសារព័ត៌មានបានលើកឡើងថា នៅខែកក្កដា បរិមាណផលិតថាមពលអគ្គិសនីនៅទូទាំងប្រទេសគឺ៨០៩៥ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង៤.៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ចាប់ពីឆ្នាំ២០២២មក គម្រោងសំខាន់ៗចំនួន១០២នៃផែនការ៥ឆ្នាំទី១៤បានអនុវត្តយ៉ាងប្រាកដប្រជា។នៅឆមាសទី២ ប្រទេសចិននឹងជំរុញការវិនិយោគប្រកបដោយប្រសិទ្ធភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធបែបថ្មី ដូចជាគមនាគមន៍ ថាមពល ចរាចរណ៍ទំនិញ កសិកម្មនិងជនបទជាដើម ដើម្បីជំរុញពាណិជ្ជកម្មក្រៅប្រទេសឱ្យកើនឡើងប្រកបដោយស្ថិរភាព៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស