ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖គាំទ្រផលិតផលកសិកម្មនិងគ្រឿងឧបភោគគុណភាពខ្ពស់និងមានលក្ខណៈពិសេសរបស់អាហ្រ្វិកកាន់តែច្រើនចូលទៅកាន់ទីផ្សារចិន
2022-08-17 13:54:52cri
Share with:

     លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៦ ខែសីហាថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងចិននិងអាហ្វ្រិក និងជំរុញយ៉ាងសកម្មឱ្យការនាំចូលផលិតផលកសិកម្មពីអាហ្វ្រិក ។ ប្រទេសចិននឹងគាំទ្រនិងជួយសម្រួលដល់ផលិតផលកសិកម្មនិងគ្រឿងឧបភោគគុណភាពខ្ពស់និងមានលក្ខណៈពិសេសរបស់អាហ្រ្វិកកាន់តែច្រើនចូលក្នុងទីផ្សារប្រទេសចិន  ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនចូលទៅកាន់ទីផ្សារចិន ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនចិននិងអាហ្វ្រិក។

លោក Wang Wenbin បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាកំណើន ជាមធ្យមប្រចាំឆ្នាំនៃការនាំចេញកសិផលអាហ្វ្រិកទៅកាន់ប្រទេសចិនបានឡើងដល់ ១១.៤% ។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសចិនបានប្រកាសពីការបង្កើត "ច្រកផ្លូវបៃតង" សម្រាប់ការនាំចេញផលិតផលកសិកម្មអាហ្រ្វិកទៅកាន់ទីផ្សារចិន ។ ជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ពាណិជ្ជកម្មរវាងចិននិងអាហ្រ្វិកលើវិស័យផលិតផលកសិកម្មនិងគ្រឿងឧបភោគបរិភោគប្រាកដជានឹងរីកចម្រើនខ្លាំងជាមិនខាន៕

អ្នកបកប្រែ:王幸
ប្លុកពិសេស