ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ៖ រុស្ស៊ីរីករាយក្នុងការផ្តល់អាវុធទំនើបៗដល់សម្ព័ន្ធមិត្តនិងដៃគូ
2022-08-16 15:37:00cri
Share with:

លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅថ្ងៃទី ១៥ ខែសីហាថា ប្រទេសរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ មិត្តភាពនិងភាពអាចជឿទុកចិត្តយ៉ាងពិតប្រាកដជាមួយប្រទេសអាមេរិកឡាទីន អាស៊ីនិងអាហ្រ្វិកនាពេលកន្លងមក ហើយរីករាយក្នុងការផ្តល់អាវុធទំនើបៗដល់សម្ព័ន្ធមិត្តនិងដៃគូ ដូចជា កាំភ្លើងយន្ត យន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើកជាដើម ។

យោងតាមគេហទំព័ររបស់វិមានក្រឹមឡាំង លោក Putin បានអញ្ជើញចូលរួមក្នុងពិធីបើក"ការប្រកួតយោធាអន្តរជាតិ-២០២២" និងវេទិកាបច្ចេកវិទ្យាយោធាអន្តរជាតិ "កងទ័ព-២០២២"នៅថ្ងៃដដែល ហើយបានថ្លែងថាថា សម្ភារៈបរិក្ខារយោធារុស្ស៊ីជាច្រើនគឺនាំមុខសម្ភារៈបរិក្ខារយោធាប្រភេទស្រដៀងគ្នារបស់បរទេសនិងមានគុណសម្បត្តិជាក់ស្តែងក្នុងមុខងារប្រើប្រាស់ ជាពិសេសគឺអាវុធ បច្ចេកវិទ្យាមនុស្សយន្តនិងប្រព័ន្ធប្រយុទ្ធដែលមានភាពចំគោលដៅខ្ពស់។

លោក Putin បានថ្លែងថា រុស្ស៊ីនឹងកសាងសព្វាវុធនិងបរិក្ខារថ្មី ហើយធ្វើកិច្ចសហការយ៉ាងសកម្មលើមូលដ្ឋានស្មើភាព ។ ទន្ទឹមនឹងនេះ រុស្ស៊ីផ្តួចផ្តើមបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្តនិងដៃគូ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស