ថ្ងៃទី១៥ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញថា យន្តហោះស៊ើបការណ៍មួយគ្រឿងរបស់អង់គ្លេសបានហោះចូលដែនអាកាសរបស់រុស្ស៊ីដោយល្មើសច្បាប់នៅតំបន់ភាគខាងជើងរុស្ស៊ី ហើយត្រូវបណ្តេញចេញដោយបង្ខំដោយយន្តហោះចម្បាំងរុស្ស៊ី។
ប្រព័ន្ធសារព័ត៌មានបានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពជើងអាកាសរបស់រុស្ស៊ីដែលកំពុងយាមល្បាតនៅថ្ងៃដដែលបានប្រទះឃើញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿងកំពុងហោះទៅព្រំដែនរុស្ស៊ីនៅលំហសមុទ្រBarents។ដើម្បីបង្ការការចូលបំពានដែនអាកាសរបស់រុស្ស៊ី យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីបានហោះទៅស្កាត់ ហើយកំណត់ថា ជាយន្តហោះស៊ើបការណ៍RC-135មួយគ្រឿងកងទ័ពជើងអាកាសរបស់អង់គ្លេស៕