ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃទៅមួយថ្ងៃ
2022-08-09 14:26:16cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosiប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ដោយជ្រោងទង់ប្រជាធិបតេយ្យ ហើយបានអះអាងថា នឹង “ផ្តល់ការគាំទ្រដល់ប្រជាធិបតេយ្យ” ។ ប៉ុន្តែ ប្រជាជននៅតំបន់តៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ពីធាតុពិត ។ អ្នកតវ៉ាក្នុងកោះតៃវ៉ាន់បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គណបក្សនិងផលប្រយោជន៍របស់អាមេរិក ។ មានអ្នកតវ៉ាបានលើកឡើងទៀតថា “ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព បដិសេធមិនធ្វើជាចំណីកាណុង បដិសេធមិនធ្វើជាអ្នកទោសរបស់ជនជាតិនោះទេ ” ។

      ទាក់ទិននឹងបញ្ហានេះ ជនជាតិអាមេរិកក៏ដឹងច្បាស់ណាស់ផងដែរ ។ នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ក្នុងសន្និសីទសារព័ត៌មាននៃសេតវិមាន អ្នកសារព័ត៌មានបានចោទសួរថា “តើលោកស្រីPelosi ត្រូវទទួលខុសត្រូវចំពោះការបំផ្លាញទំនាក់ទំនងរវាងចិននិងអាមេរិកឬទេ” ហើយក៏មានអ្នកសារព័ត៌មានផ្សេងទៀតលើកឡើងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីPelosi “បណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ” ។

      ដូច្នេះ ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនមានគោលបំណងការពារ“ប្រជាធិបតេយ្យ”ជាដាច់ខាត តែគឺដើម្បីញុះញង់ឱ្យមានភាពបំបែកបំបាក់និងរំលោភលើប្រជាធិបតេយ្យដ៏ពិតមែន។ អំពីបញ្ហាតៃវ៉ាន់ គោលជំហររបស់ប្រជាជនចំនួនជាង១ពាន់៤រយលាននាក់គឺជាប់លាប់ ពោលគឺគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ មិនអាចអត់ទ្រាំនូវរាល់កម្លាំងអបគមន៍នៅកោះតៃវ៉ាន់ជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ ។ បើសិនជាលោកស្រី Pelosi ពិតជាចង់គាំពារប្រជាធិបតេយ្យ នោះក៏ត្រូវគោរពក្តីបំណងរួមរបស់ប្រជាជនចិនដែលមានចំនួន១ភាគ៥នៃប្រជាជននៅលើពិភពលោក ។ បើសិនជាលោកស្រីក្បត់នឹងក្តីបំណងរួម នោះលោកស្រីក៏បានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងប្រជាធិបតេយ្យនោះដែរ ។

      ខណៈពេលអ្នកនយោបាយអាមេរិក ដូចជាលោកស្រី Pelosiជាដើមបាននិងកំពុងលក់ដូរ“ប្រជាធិតេយ្យ”ឱ្យប្រទេសផ្សេងទៀត តើលោកស្រីធ្លាប់ងាកទៅមើលស្ថានភាពបច្ចុប្បន្នក្នុងស្រុកអាមេរិកទេឬ ? សំណុំរឿងបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់ ការរីករាលដាលនៃជំងឺកូវីដ១៩មិនចេះចប់មិនចេះហើយ ការរើសអើងពូជសាសន៍ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ  ។ល។ ប្រការទាំងនេះសុទ្ធតែបានបង្ហាញឱ្យឃើញនូវការលាក់ពុតនិងភាពព្រងើយកន្តើយរបស់ “ប្រជាធិបតេយ្យបែបអាមេរិក ”  ក៏ដូចជាបានបង្ហាញពីការបាក់រលំនៃរូបភាពរបស់“ប្រជាធិបតេយ្យបែបអាមេរិក ”ផងដែរ ។

      នាពេលថ្មីៗកន្លងទៅនេះ ការតបតវិញដ៏ត្រឹមត្រូវរបស់ចិនទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ វិធានការតបតវិញទាំងនេះ មិនត្រឹមតែជាការព្រមានយ៉ាងម៉ឺងមាត់ចំពោះអ្នកបង្ករឿងនិងការគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិប៉ុណ្ណោះទេ  ថែមទាំងក៏ជាការវាយប្រហារទៅវិញយ៉ាងខ្លាំងក្លា ដើម្បីប្រទេសនិងតំបន់ដែលបានរងផលប៉ះពាល់ពី “ប្រជាធិបតេយ្យបែបអាមេរិក”ទៀតផង ។  នៅលើឆាកអន្តរជាតិ មានប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៧០បានចេញមុខរិះគន់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី  Pelosi  ដោយបានបង្ហាញថា គាំទ្រគោលការណ៍ប្រទេសចិនមួយ និងគាំទ្រប្រទេសចិនការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ។

      នេះជាការតស៊ូយ៉ាងខ្លាំងក្លារវាងអនុត្តរភាពនិងការប្រឆាំងអនុត្តរភាព កិច្ចជ្រៀតជ្រែកនិងការប្រឆាំងកិច្ចជ្រៀតជ្រែក អបគមន៍និងការប្រឆាំងអបគមន៍ ។ ថ្នាំពុល “ប្រជាធិបតេយ្យ” របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃទៅមួយថ្ងៃទៅហើយ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស