ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានជំរុញឱ្យប្រជាជនទូទាំងប្រទេសចិនធ្វើលំហាត់ប្រាណ
2022-08-09 14:24:44cri
Share with:

       លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា សុខភាពល្អរបស់ប្រជាជនជាខ្លឹមសារសំខាន់នៃការកសាងសង្គមដែលមានជីវភាពធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ និងជាមូលដ្ឋានសំខាន់សម្រាប់មនុស្សម្នាក់ៗដើម្បីសម្រេចបាននូវជីវភាពសុភមង្គល។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្ដចិនលើកទី១៨មក ប្រជាជនចិនចូលរួមហាត់កីឡាកាន់តែច្រើនឡើងៗ របៀបរស់នៅរបស់ជនជាតិចិនកាន់តែមានសុខុមាលភាព កាន់តែសប្បាយរីករាយ។

 

*គិតត្រឹមចុងឆ្នាំ២០២១ ចំនួនមនុស្សប្រជាជនចិនដែលចូលរួមហាត់ប្រាណជាញឹកញាប់បានឡើងដល់៣៧.២% ។ 

*គឹតត្រឹមឆ្នាំ២០២១ ទំហំទីធ្លាកីឡាដ្ឋានទូទាំងប្រទេសចិនគឺ៣៤១១ លានម៉ែត្រការ៉េ ទំហំកីឡាដ្ឋានសម្រាប់មនុស្សម្នាក់ៗគឺ ២.៤១ ម៉ែត្រការ៉េ។

 *ការប្រកួតកីឡាទូទាំងប្រទេសចិនបានរៀបចំការប្រកួតសាធារណៈ ដើម្បីឱ្យមនុស្សកាន់តែច្រើនចូលរួមហាត់កីឡា។ ក្នុងការប្រកួតកីឡាទូទាំងប្រទេសចិនលើកទី១៤ វិញ្ញាសាសម្តែងនិងប្រកួតសមា្រប់មហាជនចំនួន៤ បានទាក់ទាញមនុស្សជាង៦៨០០នាក់មកពីខេត្ត-ក្រុង-តំបន់ចំនួន៧៦៦ក្រុមមកចូលរួម។

 *ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមអ្នកធ្វើការវិស័យកីឡានៅមូលដ្ឋានរបស់ចិនកាន់តែច្រើនឡើងៗ ដើម្បីផ្សព្វផ្សាយទូទៅនូវទស្សនៈគំនិតនិងមធ្យោបាយហាត់កីឡាតាមបែបវិទ្យាសាស្ត្រ។ គិតត្រឹមចុងឆ្នាំ២០២១ អ្នកដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញធ្វើការណែនាំកីឡាក្នុងសង្គមមានលើសពី២៧ សែននាក់។

 *ក្រសួងអប់រំចិនបានចាប់ផ្តើមកសាងសាលាកីឡាលក្ខណៈពិសេសក្នុងប្រទេសពីឆ្នាំ២០១៥ ដែលបានដើរតួនាទីសកម្មក្នុងការលើកកម្ពស់សុខភាពកូនសិស្ស។ ក្នុងនោះអត្រាសុខភាពរាងកាយល្អរបស់សិស្សនៅសាលាកីឡាបាល់ទាត់គឺ ២៩.២%។

 *ចាប់ពីប៉េកាំងក្លាយជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងារហូតដល់ខែតុលាឆ្នាំ២០២១ ចំនួនមនុស្សដែលចូលរួមលេងកីឡាព្រិលទឹកកករបស់ចិនបានកើនដល់ ៣៤៦ លាននាក់៕

 


អ្នកបកប្រែ:邓倩
ប្លុកពិសេស