ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Pelosiទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់គឺឈរលើ “ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់” ? គ្រាន់តែការសម្តែងល្ខោនឯកតោភាគីដ៏អាក្រក់មើលមួយលើកទៀតតែប៉ុណ្ណោះ
2022-08-06 15:30:28cri
Share with:


សេចក្តីប្រកាសរួមនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកឆ្នាំ1979បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកទទួលស្គាល់ថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន។ ប៉ុន្តែបន្ទាប់ពីនោះមិនដល់រយៈពេល ៣ ខែ អាមេរិកបានប្រកាសពី«ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់» ដែលបានល្មើសពាក្យសន្យាគោលការណ៍ចិនតែមួយរបស់ខ្លួនទៅវិញ។ លោក Huang Jing សាស្ត្រាចារ្យសកលវិទ្យាភាសាបរទេសសៀងហៃនិងជាប្រធានវិទ្យាស្ថានស្រាវជ្រាវអាមេរិកនិងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកបានថ្លែងថា«ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់»គឺការតំណាងឱ្យឯកតោភាគីនិយមនិងអនុត្តរភាពនិយមរបស់អាមេរិកសុទ្ធសាធ។ ទង្វើរបស់លោកស្រី Pelosi   បានបំផ្លាញទំនាក់ទំនងទ្វេភាគីអាមេរិកចិនផង បានបំផ្លាញផលប្រយោជន៍អាមេរិកផ្ទាល់ផង។

អ្នកបកប្រែ:邓倩
ប្លុកពិសេស