ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ" គឺជាផ្លូវទាល់ច្រក "ការទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស"ប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន
2022-08-05 15:12:52cri
Share with:

    កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ។ ក្នុងអំឡុងពេលនៅតំបន់តៃវ៉ាន់ លោកស្រីបាននិយាយតែផ្តេសតែផ្តាសម្តងហើយម្តងទៀត ក្នុងនោះ ពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងប្រទេសចិន គឺការលើកយកអ្វីដែលហៅថា "ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់"ធ្វើជាលេសដោយបានអះអាងថា "សហរដ្ឋអាមេរិកបានសន្យាយ៉ាងមុតមាំចំពោះតៃវ៉ាន់ ហើយនឹងឈរនៅជាមួយតៃវ៉ាន់"ជាដើម ។ ដោយឡែកនៅថ្ងៃទី ២ ខែសីហានេះ លោកស្រីបានចុះផ្សាយអត្ថបទនៅកាសែតThe Washington Postនៃអាមេរិកដោយលើកឡើងនូវអ្វីដែលហៅថា "ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់"និង"ការធានាចំពោះតៃវ៉ាន់ចំនួន ៦ ចំណុច"ដើម្បីដោះសារពីទំនួលខុសត្រូវនៃទង្វើបំពេញទស្សនកិច្ចរបស់ខ្លួនដោយបានអះអាងថា នេះមិនបានល្មើសគោលការណ៍ចិនតែមួយរបស់សហរដ្ឋអាមេរិកនោះទេ ។

    សូមបញ្ជាក់ថា នេះគឺជាទង្វើដ៏អាក្រក់មួយទៀតរបស់សហរដ្ឋអាមេរិកដែលបានបំភ្លៃគោលការណ៍ចិនតែមួយជាបន្តបន្ទាប់ ។ តាមពិតទៅ អ្វីដែលហៅថា "សេចក្តីព្រាងច្បាប់"និង"ការធានា"ដែលលើកឡើងដោយលោកស្រី Nancy Pelosi សុទ្ធតែបានប្រឌិតឡើងដោយឯកតោភាគីដោយអាមេរិកដែលបានបំពានលើពាក្យសន្យារបស់អាមេរិកក្នុងការកំណត់នៃសេចក្តីប្រកាសរួមទាំង ៣ រវាងចិននិងអាមេរិក ក៏ដូចជាបានល្មើសគោលការណ៍ប្រទេសចិនតែមួយដែលសហគមន៍អន្តរជាតិបានគោរពជាទូទៅ ។ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាសយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចបិទបាំងមុខមាត់អាក្រក់របស់ខ្លួនដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាន់ឈ្លីលើពាក្យសន្យាជាតិរបស់អាមេរិកតាមតែទំនើងចិត្ត ក៏ដូចជាធ្វើឱ្យអាមេរិកបាត់បង់ទំនុកចិត្តពីប្រទេសដទៃនោះទេ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាសយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសន្តិភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនិងសណ្តាប់ធ្នាប់អន្តរជាតិនោះទេ មិនថា លោកស្រី Nancy Pelosi ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែមិនអាចលាក់ទុកធាតុពិតនៃការដែលអាមរិកបានក្លាយជា"អ្នកបង្កបញ្ហា"នៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាក្លាយជា"អ្នកបំផ្លាញធំជាងគេ"នៃសន្តិភាពនិងស្ថិរភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ។

    មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា បន្ទាប់ពីលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចនៅតំបន់ចិនរួចមក ផ្នែកយោធាចិនបានប្រកាសថា នឹងធ្វើសមយុទ្ធចម្រុះនៅលំហសមុទ្រនិងលំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយក្រសួងនិងស្ថាប័នរដ្ឋាភិបាលចិនមួយចំនួនក៏បានប្រកាសជាបន្តបន្ទាប់នូវការចាត់វិធានការតបតវិញផងដែរ ។ នេះគឺជាវិធានការដ៏ចាំបាច់របស់ប្រទេសចិនដើម្បីគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិដែលប្រកបដោយត្រឹមត្រូវនិងសមហេតុផល ។ អាមេរិកនិងតំបន់តៃវ៉ាន់ឃុបឃិតគ្នានិងលេងល្បែងនយោបាយបានរំលោភលើផលប្រយោជន៍ស្នូលរបស់ចិននិងបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ វាប្រាកដជានឹងបង់តម្លៃជាក់ជាមិនខាន ។

    គួរបញ្ជាក់ដែរថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ទីបំផុតគង់តែនឹងត្រឡប់មកមាតុប្រទេសចិនវិញជាក់ជាមិនខាន ។ ចំណុចស្នូលនៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺ គោលការណ៍ចិនតែមួយ ហើយ"របងការពារ"ដ៏ពិតប្រាកដសម្រាប់ការរួមរស់នៅដោយសន្តិភាពរវាងចិននិងអាមេរិក គឺជាសេចក្តីថ្លែងការណ៍រួមទាំងបី ។ "ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ" គឺជាផ្លូវទាល់ច្រក "ការទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធើ្វជាលេស"ប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន ។ នៅចំពោះមុខសច្ចភាពរបស់ប្រជាជាតិចិនស្តីពីការបង្រួបបង្រួមជាតិ ជនជាតិចិនមានឆន្ទៈដែលមិនជឿរឿងអបិយជំនឿ មិនខ្លាចខ្មោច មានឆន្ទៈដែលបំភិតបំភ័យនិងគាបសង្កត់បែបណាក៏មិនដួលរលំ មានការប្តេជ្ញាចិត្តក្នុងការរួបរួមសាមគ្គីគ្នាព្រមនិងមានសមត្ថភាពគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស