ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលនិងឥស្សរជននៃប្រទេសជាច្រើនបានរិះគន់ចំពោះការដែលលោកស្រីPelosiទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន
2022-08-03 16:10:00cri
Share with:

       ថ្ងៃទី២ខែសីហា  លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិនដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លានិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន។ រដ្ឋាភិបាលនៃប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍ដើម្បីថ្កោលទោសចំពោះករណីនេះ ហើយបានរំលឹកម្តងទៀតថាគាំទ្រគោលការណ៍ចិនតែមួយ។

       ប្រទេសកម្ពុជាជាដើមបានប្រឆាំងចំពោះទង្វើរបស់អាមេរិកដែលឈ្លានពានអធិបតេយ្យភាពរបស់ចិន និងបានបញ្ជាក់ថាគាំទ្រគោលការណ៍ប្រទេសចិនតែមួយ។ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថារុស្ស៊ីចាត់ទុកការដែលលោកស្រី Pelosi ទៅទស្សនកិច្ចនៅតៃវ៉ាន់ជាការបង្កហេតុជាសាធារណៈ។ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន។ ប៉ាគីស្ថានបានលើកឡើងម្តងទៀតថាគាំទ្រនយោបាយចិនតែមួយដោយម៉ឺងម៉ាត់។

      ឥស្សរជននៃប្រទេសជាច្រើនក៏បានបង្ហាញយ៉ាងម៉ឺងម៉ាត់ថា  ពិភពលោកគាំទ្រគោលការណ៍ចិនតែមួយជានិច្ច។ ទង្វើរបស់លោកស្រី Pelosi បានបំផ្លាញយ៉ាងខ្លាំងក្លាចំពោះច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស