ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនបានធ្វើពិធីបដិសណ្ឋារកិច្ចដ៏ឱឡារឹក ដើម្បីអបអរសាទរខួបឆ្នាំទី៩៥នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន
2022-08-01 11:47:53cri
Share with:


      ថ្ងៃទី ៣១ ខែកក្កដា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើពិធីបដិសណ្ឋារកិច្ចដ៏ឱឡារិកនៅវិមានសភាប្រជាជន ដើម្បីអបអរសាទរខួបទី៩៥ ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ មេដឹកនាំបក្សនិងរដ្ឋដូចជាលោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនជាដើម បានអញ្ជើញចូលរួម។

       ជាកិច្ចចាប់ផ្តើមកម្មវិធី  លោក Wei Fenghe សមាជិកគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានឡើងថ្លែងសុន្ទរកថា។ លោកបានលើកឡើងថា រយៈពេល ៩៥ ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្ស  កងទ័ពរំដោះប្រជាជនចិនបានផ្តល់ការគាំទ្រដ៏ខ្លាំងក្លាដល់ការគាំពារអធិបតេយ្យភាពទឹកដី សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាបានរួមចំណែកសំខាន់ក្នុងការគាំពារសុខសន្តិភាពរបស់ពិភពលោក។

      លោក Wei Fenghe បានបន្តថា ក្នុងយុគសម័យថ្មី និងការចាប់ផ្តើមដំណើរថ្មី កងទ័ពទាំងមូលចាំបាច់ត្រូវតម្កល់គំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping  ជាគោលការណ៍ណែនាំ  ពន្លឿនការធ្វើទំនើបកម្មកិច្ចការការពារជាតិនិងកងទ័ព ខិតខំកសាងកងទ័ពប្រជាជនឱ្យកាន់តែខ្លាំងក្លានិងរឹងមាំ ដើម្បីផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រដល់ការសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស