ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអាស៊ានចូលក្នុងគន្លងល្បឿនលឿន កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មបង្ហាញយ៉ាងពេញលេញពីកម្លាំងរស់រវើក
2022-07-26 08:46:45cri
Share with:

ប្រទេសចិននិងអាស៊ានមានទឹកដីតភ្ជាប់ជាមួយគ្នា ហើយដួងចិត្តប្រជាជនក៏បានភ្ជាប់គ្នាផងដែរ ជានិច្ចកាល ចិននិងអាស៊ានតែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អដែលរួមសុខរួមទុក្ខរួមវាសនា។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ក្រោមការណែនាំនិងជំរុញជាយុទ្ធសាស្ត្ររបស់អ្នកដឹកនាំនៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលគន្លងល្បឿនលឿន ។

ប្រទេសអាស៊ានបានថ្លែងជាច្រើនលើកហើយថា ក្នុងទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាននិងបណ្តាប្រទេសនានា ទំនាក់ទំនងរវាងចិននិងអាស៊ានមានកម្លាំងរស់រវើកជាងគេនិងទទួលបានសមិទ្ធផលច្រើនជាងគេ ។ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានមុនគេ បានចុះហត្ថលេខាលើ«សនិ្ធសញ្ញាស្តីពីកិច្ចសហប្រតិបតិ្តការដោយមេត្រីភាពរបស់អាស៊ីអាគ្នេយ៍»មុនគេ បានធ្វើការពិគ្រោះពិភាក្សាអំពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ានមុនគេ បានបញ្ជាក់យ៉ាងច្បាស់លាស់ថានឹងគាំទ្រតួនាទីជាស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់មុនគេ ហើយក៏ជាប្រទេសដែលបានប្រកាសជាសាធារណៈមុនគេថា រីករាយចុះហត្ថលេខាលើពិធីសារនៃ«អនុសញ្ញាគ្មានអាវុធនុយក្លេអ៊ែរនៃអាស៊ីអាគ្នេយ៍»ផងដែរ

ព្រមពេលជាមួយគ្នានេះ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានក៏មានភាពរស់រវើកណាស់ផងដែរ កិច្ចសហប្រតិបតិ្តការជាក់ស្តែងត្រូវបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់។ ចិននិងអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេរវាងគ្នានិងគ្នា បើប្រៀបធៀបនឹង៣០ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង១០០ដង ក្រៅពីនេះ ការបណ្តាក់ទុនដោយផ្ទាល់របស់ភាគីទាំងពីរបានលើសពី៣១០០០០លានដុល្លារអាមេរិក ។ ផ្លូវដែកពីចិនដល់ប្រទេសឡាវបានដាក់ឱ្យប្រើប្រាស់ដោយរលូន គម្រោងរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”មួយចំនួន ដូចជាគម្រោងផ្លូវដែកពីក្រុងហ្សាការតាដល់ក្រុង Bandung ផ្លូវដែកពីប្រទេសចិនដល់ថៃ គម្រោងសាងសង់សួនឧស្សាហកម្មរវាងចិននិងម៉ាឡេស៊ី ក៏ដូចជាចិននិងឥណ្ឌូនេស៊ីជាដើម បានដំណើរការដោយរលូន ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការបណ្តាក់ទុនដោយផ្ទាល់មិនមែនលើវិស័យហិរញ្ញវត្ថុរបស់សហគ្រាសចិននៅប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើង៩,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ក្នុងនោះប្រទេសដែលស្ថិតនៅលេខរៀង១០ខាងមុខ មានប្រទេសចំនួន៧ ជាប្រទេសអាស៊ាន គឺសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ កម្ពុជានិងឡាវ ។

ទិន្នន័យដែលអគ្គរដ្ឋបាលគយចិនបានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដាបានបង្ហាថា នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញនាំចូលរវាងចិននិងដៃគូពាណិជ្ជកម្មសំខាន់ៗសុទ្ធតែរក្សានិន្នាការកើនឡើង ។ រីឯការនាំចេញនាំចូលរវាងចិននិងអាស៊ានបានកើនឡើង១០,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំនាំចេញពីប្រទេសចិនទៅកាន់អាស៊ានបានឡើងដល់២៦៣២៤០លានដុល្លារអាមេរិក កើនជាង១៦,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯទំហំនាំចូលរបស់ប្រទេសចិនពីអាស៊ានបានឡើងដល់១៩៥៣១០លានដុល្លារអាមេរិក កើនជាង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ អាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិនជាបន្តទៀត ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានស្មើនឹង១៤,៩ភាគរយនៃទំហំពាណិជ្ជកម្មសរុបជាមួយបរទេសរបស់ប្រទេសចិន ។

ពីដៃគូពិគ្រោះពិភាក្សានិងដៃគូសន្ទនាដោយគ្រប់ជ្រុងជ្រោយ ដល់ការបង្កើត “ទំនាក់ទំនងភាពជាដៃគូសុខដុមរមនានិងមានទំនុកចិត្តរវាងគ្នានិងគ្នាដែលឆ្ពោះទៅរកសតវត្សរ៍ទី២១” រហូតដល់ការបង្កើត “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅរកសន្តិភាពនិងភាពរុងរឿង” ។ ប្រទេសចិននិងអាស៊ានមានការតភ្ជាប់គ្នានិងស៊ីសង្វាក់គ្នាទាំងផ្នែកនយោបាយនិងពាណិជ្ជកម្ម ភាគីទាំងពីរបានបំពេញបន្ថែមគ្នាយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មានឧត្តមភាពភូមិសាស្ត្រនិងការតភ្ជាប់គ្នាសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ ប្រការទាំងនេះធ្វើឱ្យកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានក្នុងឆ្នាំនេះ នឹងបន្តបញ្ចេញភាពរស់រវើកជាបន្តបន្ទាប់ ។

ដើម្បីធ្វើឱ្យប្រជាជនចំនួនជាង២ពាន់លាននាក់នៃប្រទេសចំនួន១១ មានជីវភាពរស់នៅកាន់តែល្អប្រសើរ ចិននិងអាស៊ានបានចាប់ដៃគ្នាស្វែងរកផ្លូវដ៏ភ្លឺស្វាងមួយដែលប្រកបដោយសុខសុភមង្គលនិងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ប្រឈមនឹងអនាគត ចិននិងបណ្តាប្រទេសអាស៊ានរីករាយធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជារ៉ាប់រងបេសកកម្មយុគសម័យពោលគឺ គាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍ ដើម្បីរួមគ្នាកសាងមហាគ្រួសារដែលមានវិបុលភាពនិងភាពស្រស់ស្អាតថែមមួយកម្រិតទៀត !

អ្នកបកប្រែ:郑磊
ប្លុកពិសេស