ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជប៉ុនអនុម័តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រយ៉ាងកម្រោល គួរតែត្រូវដេញដោលទំនួលខុសត្រូវនិងទារសំណង
2022-07-25 15:03:19cri
Share with:

      ថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការបទប្បញ្ញត្តិថាមពលបរមាណូរបស់ជប៉ុនបានអនុម័តជាផ្លូវការនូវផែនការរបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយទៅក្នុងសមុទ្រ ។ នេះជាជំហានដ៏មានគ្រោះថ្នាក់មួយរបស់ជប៉ុនដែលប៉ុនប៉ងធ្វើឱ្យរឿងនេះក្លាយទៅជាការពិត ។

      បច្ចុប្បន្ននេះ រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទីមួយបានតម្កល់ទុកទឹកសំណល់នុយក្លេអ៊ែរលើសពី១២៥ម៉ឺនតោន ។ អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានលើកឡើងថា ធាតុវិទ្យុកម្មក្នុងទឹកសំណល់នុយក្លេអ៊ែរពិបាកដោះស្រាយឱ្យអស់ ហើយចាប់ពីថ្ងៃចាប់ផ្តើមបង្ហូរទឹកសំណល់ដល់ថ្ងៃទី៥៧ ធាតុវិទ្យុកម្មនេះក៏អាចសាយភាយដល់លំហលើសពីពាក់កណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិក ១០ឆ្នាំទៀត នឹងប៉ះពាល់ដល់លំហសមុទ្រនៅពិភពលោកទាំងមូល ។ ដូច្នេះ ចាប់ពីខែមេសាឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានធ្វើសេចក្តីសម្រេចខុសឆ្គងដែលចង់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រមក សហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋជប៉ុនក៏បានចោទជាមន្ទិលសង្ស័យនិងបញ្ចេញសំឡេងប្រឆាំងឥតឈប់ឈរ ។

        ទាក់ទិននឹងរឿងនេះ ជប៉ុនមិនបានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការបញ្ជាក់ប្រកបដោយវិទ្យាសាស្ត្រចំពោះភាពត្រឹមត្រូវនៃផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ មិនបានបញ្ជាក់ពីភាពអាចជឿទុកចិត្តបានរបស់ប្រសិទ្ធភាពរបស់ឧបករណ៍ប្រព្រឹត្តកម្មទឹកសំណល់ និងភាពប្រាកដប្រជានៃឥទ្ធិពលចំពោះបរិវេណនោះទេ ។ ផ្ទុយទៅវិញ អ្នកនយោបាយជប៉ុនបានចាប់ផ្តើមលេងឧបាយកលធ្វើមិនដឹងមិនឮទៅទៀត ។

        កាលពីឆ្នាំមុន  ខណៈពេលរដ្ឋាភិបាលជប៉ុនប្រកាសសេចកី្តសម្រេចចិត្តស្តីពីការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ  ជប៉ុនបានតុបតែងដោយចេតនាឱ្យ “ទឹកសំណល់នុយក្លេអ៊ែរ”ដែលនឹងបង្ហួរទៅក្នុងសមុទ្រ ក្លាយជា “ទឹកដែលត្រូវចាត់ចែងដោយបច្ចេកទេសALPS” ប៉ុន្តែតាមពិតទៅ ជប៉ុននៅមិនទាន់ក្តាប់ជាប់បច្ចេកទេសចម្រោះប្រកបដោយសុវត្ថិភាពនិងអាចជឿទុកចិត្តបានទាល់តែសោះ ។ ឆ្នាំនេះ ជប៉ុនបានអញ្ជើញក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិទៅធ្វើការវាយតម្លៃនៅកន្លែងផ្ទាល់ពីរលើក ប៉ុន្តែអង្គការនេះមិនបានផ្តល់មតិសនិ្នដ្ឋានចំពោះផែនការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រនោះទេ ព្រមពេលជាមួយគ្នានេះ ក៏បានលើកឡើងសំណូមពរឱ្យធ្វើការបកស្រាយនិងមតិកែសម្រួលជាច្រើន ក្នុងសភាពការណ៍បែបនេះ អ្នកនយោបាយជប៉ុនបានអនុម័តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រយ៉ាងកម្រោល ។ អង្គការការពារបរិស្ថានរបស់កូរ៉េខាងត្បូងសម្គាល់ឃើញថា “ទង្វើនេះមិនខុសពីការធ្វើវាយប្រហារភេរវកម្មដោយនុយក្លេអ៊ែរនោះឡើយ” ។

       ក្នុងស្រុកជប៉ុន សម្លេងដែលប្រឆាំងរដ្ឋាភិបាលបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រក៏មានរលកកាន់តែខ្ពស់ដែរ ។ នៅព្រឹកថ្ងៃទី២២ ខែកក្កដា នៅខាងក្រៅនៃការិយាល័យរបស់គណៈកម្មាធិការបទប្បញ្ញត្តិថាមពលបរមាណូរបស់ជប៉ុន ប្រជាពលរដ្ឋដែលមកពីតំបន់នានា ដូចជាក្រុងតូក្យូ និងតំបន់ Chiba-shi ជាដើមបានប្រមូលផ្តុំគ្នា ។ ពួកគេបានលើកផ្ទាំងបដារដើម្បីប្រឆាំងនឹងទង្វើបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ ។ ប្រជាពលរដ្ឋជប៉ុនម្នាក់ដែលបានចូលរួមមីទ្ទីងលើកនេះបានថ្លែងថា “បរិមាណធាតុបំពុលគ្មានការកែប្រែអីទេ អ្នកនយោបាយជប៉ុនថា ឱ្យតែធ្វើការចម្រោះក៏នឹងគ្មានបញ្ហាទេ ពាក្យសំដីនេះគួរឱ្យអស់សំណើចណាស់ ” ។

 ការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima មិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុននោះទេ ។ អនុលោមតាម « អនុសញ្ញាច្បាប់មហាសមុទ្ររបស់អង្គការសហប្រជាជាតិ»  បណ្តាប្រទេសនានាសុទ្ធតែមានភារកិច្ចការពារនិងថែរក្សាបរិស្ថានសមុទ្រ  ហើយបានបញ្ជាក់ថា “បណ្តាប្រទេសនានាត្រូវទទួលរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ” ។ បើសិនជាជប៉ុនទទូចដើរតាមផ្លូវខុសឆ្គង នោះសហគមន៍អន្តរជាតិមានសិទ្ធិគ្រប់គ្រាន់ក្នុងការដេញដោលទំនួលខុសត្រូវនិងទារសំណងតាមផ្លូវច្បាប់ ៕

 





     

អ្នកបកប្រែ:郭翔青
ប្លុកពិសេស