តបតាមសេចក្តីអញ្ជើញរបស់លោកXi Jinping ប្រធានរដ្ឋចិន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងបំពេញទស្សនកិច្ចនៅចិនពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកក្កដា។ ចិននិងឥណ្ឌូណេស៊ីមានប្រវត្តិសាស្តផ្លាស់ប្តូរមេត្រីភាពតាំងពីយូរយារណាស់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលនេះ គំនិតផ្តួចផ្តើមមួយ ស្មារតីមួយ ផ្លូវដែកមួយ និងកិច្ចព្រមព្រៀងមួយ បានបង្ហាញពីការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។
*គំនិតផ្តួចផ្តើមមួយ
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ ពេលអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកទីមួយនូវ គំនិតផ្តួចផ្តើមរួមគ្នាកសាង “ផ្លូវសូត្រសមុទ្រនៃសតវត្សរ៍ទី២១”។
*ស្មារតីមួយ
នាខែមេសា ឆ្នាំ២០១៥ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅចូលរួមសកម្មភាពអបអរខួបឆ្នាំទី ៦០ នៃការបើកកិច្ចប្រជុំបានឌុង។ នៅមជ្ឈមណ្ឌលសាលសន្និសីទក្រុងហ្សាកាតា តបតាមសេចក្តីអញ្ជើញរបស់លោកប្រធានាធិបតី Joko លោកXi Jinping បានឡើងថ្លែងសុន្ទរកថាមុនគេដោយបានគូសបញ្ជាក់ថា យើងគួរបន្តផ្សព្វផ្សាយស្មារតីនៃកិច្ចប្រជុំបានឌុង។
*ផ្លូវដែកមួយ
ផ្លូវដែកល្បឿនលឿនហ្សាកាតា-បានឌុង ដែលកសាងតាមស្តង់ដាចិន មានល្បឿនលឿនបំផុតអាចដល់ទៅ 350 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងក្លាយជាផ្លូវដែកល្បឿនលឿនទីមួយទាំងក្នុងប្រទេសឥណ្ឌូណេស៊ីនិងក្នុងតំបន់អាស៊ីអាគ្នេយ៍។
*កិច្ចព្រមព្រៀងមួយ
នាឆ្នាំ២០១១ កាលនោះឥណ្ឌូណេស៊ីជាប្រធានតាមវេននៃសមាគមអាស៊ានបានលើកឡើងជាលើកទីមួយនូវគំនិតផ្តួចផ្តើម«កិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)» ។ លុះដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ RCEP មានសុពលភាពជាផ្លូវកា។
លោកXiJinping បានថ្លែងក្នុងពិធីបើកវេទិកាBoaoសម្រាប់អាស៊ីថា កិច្ចព្រមព្រៀង RCEP បានលើកកម្ពស់កម្រិតតភ្ជាប់គ្នាក្នុងតំបន់ ត្រូវបន្តជំរុញឱ្យទ្វីបអាស៊ីបោះជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕