ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកស្រែក “ការការពារសិទ្ធិមនុស្ស”កាន់តែខ្លាំង កាន់តែធ្វើឱ្យពិភពលោកមើលច្បាស់ពីធាតុពិតនៃការ “រំលោភសិទ្ធិមនុស្ស”ទៅទៀត
2022-07-20 15:24:30cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសអាមេរិកបានប្រគល់អ្វីដែលហៅថា  របាយការណ៍ប្រចាំឆ្នាំ២០២២នៃ“សេចក្តីព្រាងច្បាប់បង្ការអំពើប្រល័យពូជសាសន៍និងអំពើឃោរឃៅ Elie Wiesel” ជូនចំពោះរដ្ឋសភា ព្រមទាំងបានចេញផ្សាយ “យុទ្ធសាស្ត្រធ្វើការប៉ាន់ប្រមាណ បង្ការនិងទប់ទល់នឹងអំពើឃោរឃៅ”ជាលើកដំបូងក្នុងប្រវតិ្តសាស្ត្រអាមេរិក ក្នុងន័យប៉ុនប៉ងបិទស្លាក “ប្រល័យពូជសាសន៍” និង “បង្ខំឱ្យធ្វើពលកម្ម”ទៅលើតំបន់ស៊ីនជាំងប្រទេសចិនជាថ្មីម្តងទៀត ។

      លោក Elie Wiesel អ្នកនិពន្ធសញ្ជាតិអាមេរិក ជនជាតិជី្វបដែលបានទទួលមរណភាព ជាអ្នករស់រានមានជីវិតក្នុងការប្រល័យពូជសាសន៍របស់ពួកណាស៊ីក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ  លោកធ្លាប់បញ្ចេញសម្លេងដើម្បីរកយុត្តិធម៌ឱ្យអ្នកស្លាប់បាត់បង់ជីវិតក្នុងមហាសោកនាដកម្មលើកនេះ ។ ហេតុអ្វីបានជាអាមេរិកបានដាក់ឈ្មោះរបស់លោកជាឈ្មោះអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ និងឆ្លៀតប្រើសេចក្តីព្រាងច្បាប់នេះនិយាយថាអ៊ីចេះថាអ៊ីចុះចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសជាច្រើន ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង គឺគ្រាន់តែចង់ប្រឌិតពាក្យកុហកដែលអាចបំភាន់ភ្នែករបស់អ្នកផង និងបិទបាំងពីការប៉ុនប៉ងដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដើម្បីរក្សាអនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ ។

        របាយការណ៍ប្រចាំឆ្នាំ២០២២ដែលក្រសួងការបរទេសអាមេរិកបានប្រគល់នោះ និងគួបផ្សំជាមួយ «សេចកី្តព្រាងច្បាប់ស្តីពីការបង្ការកុំឱ្យមានការបង្ខិតបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្ម របស់អាមេរិកដែលចូលជាធរមាននៅថ្ងៃទី២១ ខែមិថុនា សុទ្ធតែចាត់ទុកសិទ្ធិមនុស្សជាអាវុធ ប៉ុនប៉ងច្រានចោលតំបន់ស៊ីនជាំងកាត់ផ្ដាច់ពីខ្សែសង្វាក់ឧស្សាហកម្មសកល និងបង្កបង្កើតកត្តាអស្ថិរភាពនៅតំបន់ស៊ីនជាំងដោយចេតនា ដើម្បីសម្រេចបាននូវគោលដៅដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។

      តាមពិតទៅ មិនថាអាមេរិកចេញផ្សាយរបាយការណ៍យ៉ាងណា ដាក់ចេញយុទ្ធសាស្ត្រយ៉ាងណា ឬប្រកាសសេចកី្តព្រាងច្បាប់យ៉ាងណា ក៏សុទ្ធតែមិនអាចមួលបង្កាច់ដល់តំបន់ស៊ីនជាំងរបស់ចិននោះទេ ។ ដោយសារសហគមន៍អន្តរជាតិបានសម្គាល់ឃើញថា តំបន់ស៊ីនជាំងជាតំបន់មួយដែលទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព មានភាពធូរធារស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងជាមួយនឹងបទឧក្រិដ្ឋ  “ប្រល័យពូជសាសន៍” និង “បង្ខំឱ្យធ្វើពលកម្ម”ជាដើមទាល់តែសោះ ។

      តួលេខបានបង្ហាញថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំងបានកើនពី១៣៩៨០០លានប្រាក់យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញនៅប្រទេសនិងតំបន់ចំនួនជាង១៧០នៅលើពិភពលោក ។ ៥ខែដំបូងឆ្នាំនេះ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំងគឺ៦៧៤១០លានប្រាក់យាន់ចិន កើនជាង៣០,៩ភាគរយ ក្រុមមិត្តភកិ្តនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានពង្រីកធំឥតឈប់ឈរ ។

      ការអភិវឌ្ឍសេដ្ឋកិច្ចអាចជំរុញការប្រកបការងារដោយផ្ទាល់ ។ ៥ខែដំបូងឆ្នាំនេះ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទនៃតំបន់ស៊ីនជាំងមាន២៦៣០០០នាក់ ។ ក្នុងបរិបទដែលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកមានសភាពធ្លាក់ចុះ លទ្ធផលនេះបានបង្ហាញឱ្យឃើញនូវភាពធន់នៃសេដ្ឋកិច្ចស៊ីនជាំង ហើយក៏ទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិផងដែរ ។

     តាមការពិត អ្វីជា “ប្រល័យពូជសាសន៍” និងអ្វីជា “បង្ខំឱ្យធ្វើពលកម្ម” មានការកំណត់យ៉ាងច្បាស់លាស់ក្នុងច្បាប់អន្តរជាតិ ។ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ អាមេរិកបានជំពាក់បំណុលសិទ្ធិមនុស្សកាន់តែច្រើនឡើងៗ។ អាមេរិកស្រែក “ការការពារសិទ្ធិមនុស្ស”កាន់តែខ្លាំង កាន់តែធ្វើឱ្យពិភពលោកមើលច្បាស់ពីធាតុពិតនៃការ “រំលោភសិទ្ធិមនុស្ស”ទៅទៀត ។ អាមេរិកដែលជា“អ្នកពូកែមួលបង្កាច់ ” តែមិនអាចលាបព័ណ៌លើតំបន់ស៊ីនជាំងទេ មានតែនឹងលាតត្រដាងនូវមុខមាត់លាក់ពុតនិងកំហុសរបស់ខ្លួនតែប៉ុណ្ណោះ ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស