ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មកដល់ក្រុងTurpan របស់Xinjiang តើលោក Xi Jinping ចាប់អារម្មណ៍លើកិច្ចការរឿងអ្វី? -- នៅបុរីបុរាណJiaohe ស្វែងយល់ពីភាពទាក់ទាញនៃការផ្លាស់ប្តូរអរិយធម៌
2022-07-16 15:32:02cri
Share with:

រសៀលថ្ងៃទី១៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅដល់បុរីបុរាណJiaohe ក្នុងក្រុងTurpan ភូមភាគស្វយ័តXinjiang  ដើម្បីស្វែងយល់ពីការការពានិងប្រើប្រាស់បេតិកភ័ណ្ឌវប្បធម៌ជាដើម។

 

បុរីបុរាណJiaohe ស្ថិតនៅជាយក្រុងTurpan ទំហំសរុប៣៧.៦ហិកតា ជាទីក្រុងបុរាណសាងសង់ពីដីដែលមានទំហំធំបំផុត ហើយត្រូវបានអភិរក្សល្អជាងគេនិងមានប្រវត្តិសាស្ត្រយូរជាងគេលើសកលលោក។ 

 

បុរីបុរាណ Jiaohe ធ្លាប់ជាច្រកគមនាគមន៍សំខាន់តាមផ្លូវសូត្រសម័យបុរាណ។ តាមការកំណត់ក្នុងសៀវភៅប្រវត្តិសាស្ត្រ  ឆ្នាំ ៦០ មុនគ្រឹស្តសករាជ រជ្ជកាលHAN បានបង្កើតស្ថាប័នគ្រប់គ្រងតំបន់ភាគខាងលិចរបស់ចិននៅបុរីJiaohe ដែលតំណាងឱ្យតំបន់ជុំវិញជាទឹកដីរបស់ចិនជាផ្លូវការ។ ឈានដល់រជ្ជកាលTANG  ក៏ជ្រើសយកបុរីJiaohe ធ្វើជាទីចាត់ការស្ថាប័នគ្រប់គ្រងកិច្ចការយោធានិងនយោបាយកំពូលប្រចាំតំបន់ភាគខាងលិចរបស់ចិនដែរ។   បុរីបុរាណ Jiaohe ជាទីសក្ខីភាពនៃភាពរុងរឿងនឹងការផ្លាស់ប្តូរដ៏មមាញឹកនៃពាណិជ្ជកម្មនិងវប្បធម៌តាមផ្លូវសូត្រ  បានកំណត់ប្រវត្តិសាស្ត្រផ្លាស់ប្តូរនិងផ្សព្វផ្សាយបច្ចេកទេសស្ថាបត្យកម្មនិងពុទ្ធសាសនាតាមផ្លូវសូត្រ។ ក្រោយមក ដោយបានរងសង្គ្រាមជាយូរឆ្នាំ បុរីJiaohe ក៏កាន់តែពុកផុយទៅ រហូតដល់ត្រូវបោះបង់ចោល។

 

លោក Xi Jinping  បានគូសបញ្ជាក់ពេលត្រួតពិនិត្យការងារនៅទីនេះថា   បុរីបុរាណ Jiaohe ជាច្រកគមនាគមន៍សំខាន់នៃផ្លូវសូត្រ ជាសក្ខីភាពសំខាន់មួយនៃប្រវត្តិសាស្ត្រអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ប្រជាជាតិចិន  ដែលមានគុណតម្លៃប្រវត្តិសាស្ត្រសំខាន់។  ត្រូវបង្កើនការប្រើប្រាស់ ការការពារ និងបន្តវេនបេតិកភ័ណ្ឌវប្បធម៌ ដើម្បីពង្រីកឥទ្ធិពលអន្តរជាតិនៃវប្បធម៌ប្រជាជាតិចិនដោយឥតឈប់ឈរ។

 

កាលពីឆ្នាំ២០១៤  បុរីបុរាណដែលបានបន្តវេនសសៃឈាមរបស់ប្រជាជាតិចិននិងជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយនៃផ្លូវសូត្រមួយនេះបានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស