ថ្ងៃទី ១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារនៅសារមន្ទីរភូមិភាគស្វយ័ត្នវៃវូអឺស៊ីនជាំង ។ លោកបានទស្សនា «ពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រស៊ីនជាំង» និងការសំដែងច្រៀង «Manas» ដែលបង្ហាញពីវីរភាពជនជាតិកៀហ្ស៊ីស៊ី។ លោកបានសំណេះសំណាលជាមួយអ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបី« Manas» ដោយបានសរសើរថា ការសំដែងរបស់ពួកគេមានភាពទាក់ទាញណាស់។
លោក Xi Jinping បានលើកឡើងថា អរិយធម៌ប្រជាជាតិចិនមានប្រវត្តសាស្ត្រយូរលង់ បានប្រមូលផ្តុំរាល់វប្បធម៌ប្រពៃណីល្អៗគ្រប់ជនជាតិ។ បេតិកភណ្ឌវប្បធម៌ដូចការសំដែង «Manas» អ៊ីចឹង ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជនជាតិភាគតិចផង ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិចិនផង គួរអភិរក្សឱ្យល្អ បន្តដល់ជំនាន់ក្រោយៗឱ្យល្អ រៀបចំឱ្យល្អ ដើម្បផ្សព្វផ្សាយកាន់តែទូលំទូលាយ៕