ដើម្បីសម្រេចគោលដៅដែលប្រកបដោយស្តង់ដារខ្ពស់ ជានិរន្តរភាព ផ្តល់ផលប្រយោជន៍ដល់ប្រជាជន ពីដើមឆ្នាំ២០២២នេះមក គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំខាងវិស័យអគ្គិសនី ការដឹកជញ្ជូន ទូរគមនាគមន៍ ប្រេងកាតនិងឧស្សាហកម្មគីមីជាដើម កំពុងស្ថាបនាលើលោក ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដោយគុណភាពខ្ពស់ បានជួយប្រជាជនប្រទេសនិងតំបន់ពាក់ព័ន្ធទទួលបានការប្រែប្រួលកាន់តែច្រើន។
ឧទាហរណ៍៖ ផ្លូវដែកល្បឿនលឿនហ្សាកាតា-ប៉ាន់តុង ជាផ្លូវដែកល្បឿនលឿនខ្សែទីមួយនៃតំបន់អាស៊ីអាគ្នេយ៍ដែលរថភ្លើងអាចបើកបរតាមល្បឿន ៣៥០គីឡូម៉ែត្រមួយម៉ោង។
ឯផ្លូវដែករវាងចិននិងឡាវក៏អាចជួយដឹកជញ្ជូនទំនិញដល់ប្រទេសថៃផ្ទាល់ ដែលបានតភ្ជាប់ខ្សែកណ្តាលនៃបណ្តាញផ្លូវដែកឆ្លងអាស៊ី។
ពេលកន្លងនេះ សម្ព័ន្ធផ្លូវដែកអន្តរជាតិបានប្រកាសថាចាប់ផើ្តមអនុវត្តស្តង់ដា «ហេដ្ឋារចនាសម្ព័ន្ធ ការរចនាផ្លូវដែកល្បឿនលឿន »។ ស្តង់ដានេះរៀបចំឡើងដោយប្រទេសចិន ចងក្រងសរសេរចំណាយរយៈពេល៤ឆ្នាំទេីបរួចស្រេចជាស្ថាពរ រដោយអ្នកជំនាញការមកពីប្រទេសចំនួនជាង១០ដូចជាចិន បារាំង អាល្លឺម៉ង់ ជប៉ុនជាដើម ៕