ក្រុងChongzuo ជាទីក្រុងដែលចំនួនច្រកព្រំដែនច្រើនជាងគេក្នុងភូមិភាគស្វយ័តGuangxi ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងChongzuo បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែន បរិក្ខារម៉ាស៊ីន ផលិតផលវាយនភ័ណ្ឌជាដើមបានឆ្លងកាត់ពីទីនេះចូលវៀតណាម។ ជារៀងរាល់ឆ្នាំផ្លែឈើស្រស់អាស៊ានជាច្រើនក៏ចូលទីផ្សារចិនតាមរយៈច្រកព្រំដែនក្នុងក្រុងនេះដែរ។ ផលិតផលចិនត្រូវបានទីផ្សារអាស៊ានស្វាគមន៍ជាទូទៅ ខណៈផលិតផលអាស៊ានដូចជាផ្លែឈើ គ្រឿងសមុទ្រ អង្ករជាដើមក៏ចូលដល់តុអាហារក្រុមគ្រួសាររាប់រយលានរបស់ចិនដែរ៕