ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កន្ត្រកបន្លែ តុហាន់សាច់ ថង់អង្ករ
2022-07-12 14:36:03cri
Share with:

កន្ត្រកបន្លែ តុហាន់សាច់ ថង់អង្ករ

 

***

ពីចន្លោះខែមិថុនាឆ្នាំ១៩៨៥ដល់ខែតុលាឆ្នាំ២០០២ លោក Xi Jinping បានធ្វើអភិបាលកិច្ចនៅខេត្តហុកគៀន។ សៀវភៅ« មុខមាត់ថ្មីនៃទឹកដីហុកគៀន-ដានជើងនៅហុកគៀនរបស់លោក Xi Jinping »បានកត់ត្រានូវរឿងរ៉ាវបំពេញការងារនៃអំឡុងពេលនេះ។ខាងក្រោមនេះសូមផ្តល់ជូនរឿងរ៉ាវអំពី «កន្ត្រកបន្លែ តុហាន់សាច់ ថង់អង្ករ»  ដែលដកស្រង់ចេញពីជំពូក “ ចងចាំថា រដ្ឋាភិបាលយើងជារដ្ឋាភិបាលរបស់ប្រជាជន ”  នៃសៀវភៅនេះ។

***

 


        លោក Hu Jimin អតីតមន្ត្រីការិយាល័យពាណិជ្ជកម្មក្រុងហ្វូចូវ  បានជួបលោក Xi Jinping ជាលើកទីមួយ  គឺមុនថ្ងៃចូលឆ្នាំចិនឆ្នាំ១៩៩១ ។  កាលនោះលោក Xi Jinping បានចុះទៅទីផ្សារពាណិជ្ជកម្មកសិផលដើម្បីពិនិត្យស្ថានភាពផ្គត់ផ្គង់។ នៅមុខស្តង់លក់សាច់ជ្រូកនិងស៊ុត លោក Xi Jinping បាននិយាយថា “ពេលចូលឆ្នាំ ហូបអាហារពេលដាច់ឆ្នាំ  គ្រប់ផ្ទះនីមួយៗរបស់បងប្អូនក្រុងហ្វូចូវ  សុទ្ធតែត្រៀមនំគាវឈ្មោះ «ត្រចៀកកាំសន្ដិភាព  »   ដែលធ្វើពីសាច់ជ្រូកនិងពងទា។  អ្នកទាំងអស់គ្នាធានាបាននូវការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ គឺបានរួមចំណែកក្នុងការគាំពារសន្ដិភាព! ”

     ដើរដល់កន្លែងលក់បន្លែ ពេលបានមើលឃើញបន្លែផ្លែឈើមានដាក់លក់ច្រើន ប្រភេទក៏ច្រើន លោក Xi Jinping ពេញចិត្តណាស់ រួចនិយាយថា៖  “ ត្រូវធានាទំហំផ្ទៃដីដាំបន្លែ នោះទើបអាចធានាដល់ការផ្គត់ផ្គង់អាហារក្នុងទីផ្សារបាន។ ប៉ុន្តែ ស្លឹកបន្លែងាយត្រូវសត្វល្អិតស៊ី ដូច្នេះត្រូវប្រើថ្នាំកំចាត់សត្វល្អិតដែលមានប្រសិទ្ធភាពខ្ពស់ សារជាតិពុលកម្រិតទាប  ដើម្បីធានាសុវត្ថិភាពអាហារ។ ”

        លោក Hu Jimin ដែលឈរនៅក្បែរបានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចិត្ត៖ លេខាបក្សថ្មីមួយរូបនេះ ពិនិត្យលម្អិតណាស់ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងការហូបចុករបស់អ្នកក្រុងផង  ថែមទាំងដឹងច្បាស់អំពីវប្បធម៌ម្ហូបអាហារនៃក្រុងហ្វូចូវទៀតផង។

       ក្រោយមក នៅថ្ងៃបុណ្យសំខាន់ៗដូចជាបុណ្យជាតិ ចូលឆ្នាំសកល ចូលឆ្នាំប្រពៃណីចិនជាដើម   លោក Xi Jinping សុទ្ធតែចុះទៅត្រួតពិនិត្យសភាពផ្គត់ផ្គង់តាមទីផ្សារ។

       “ការស្លៀកពាក់ ការហូបចុក ការស្នាក់នៅ ការធ្វើដំណើរ  និងវត្ថុចាំបាច់នៃជីវភាពរស់នៅប្រចាំថ្ងៃចំនួន៧មុខរបស់ប្រជាជន  គឺជាបញ្ហាសំខាន់ដែលយើងយកចិត្តទុកដាក់ជាប់ជានិច្ច។” នេះបើតាមលោក Xi Jinping ក្នុងនាមលេខាបក្សប្រចាំក្រុងហ្វូចូវកាលពីដើមឆ្នាំ១៩៩១ ដែលចូលបម្រើមុខតំណែងនេះរយៈពេលមិនទាន់ពេញមួយឆ្នាំផង។

      កាលនោះក្រុងហ្វូចូវផលិតបន្លែផ្លែឈើក្នុងបរិមាណសម្រាប់តែបំពេញតម្រូវការមូលដ្ឋានប៉ុណ្ណោះ   សមត្ថភាពផ្គត់ផ្គង់អន់ខ្សោយ បន្លែផ្លែឈើជាច្រើនត្រូវនាំចូលពីខាងក្រៅ  ការផ្គត់ផ្គង់ជាប់គាំងនៅកម្រិតទាបជាយូរ។  បញ្ហាដែល“ពិបាកទទួលបានបន្លែ”  ត្រូវបានប្រជាជនក្រុងហ្វូចូវលើកឡើងយ៉ាងញឹកញាប់ ។

     ក្នុងអំឡុងពេលបំពេញការងារនៅហ្វូចូវ  លោក Xi Jinping បានចាត់ទុកកម្មវិធី “កន្ត្រកបន្លែ” ដែលក្នុងបំណងកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន  ជាកិច្ចការចម្បងនៃការងាររដ្ឋបាលប្រចាំឆ្នាំនីមួយៗ។

      យោងតាមទស្សនៈបំពេញការងារវិស័យនេះរបស់លោក Xi Jinping  ដែលផ្តោតលើការធានាទំហំចម្ការដំណាំ  ពង្រីកទំហំមូលដ្ឋានផលិត បង្កើនទុនវិនិយោគ ផ្គត់ផ្គង់ដោយម្ចាស់ការឱ្យកាន់តែច្រើនឡើង  បន្ថែមវិធីដឹកជញ្ជូន  ទីក្រុងហ្វូចូវបានធ្វើចម្ការបន្លែផ្លែឈើថ្មីបណ្តើរ កែលម្អគុណភាពដីនៃចម្ការចាស់បណ្តើរ ដែលពាក់ព័ន្ធនឹងដីស្រែទំហំលើសពី១០០០ហិកតា។

      ក្រៅពីនេះ  លោក Xi Jinping បានដឹកនាំការកសាងមូលដ្ឋានចម្រុះនៃអាហារ បន្ទាប់បន្សំនៅជាយទីក្រុង បានកែច្នៃផ្សារចាស់ដែលលក់ដុំអាហារបន្ទាប់បន្សំមួយចំនួន និងបានជំរុញឱ្យបើកផ្សារលក់ដុំបន្លែផ្លែឈើថ្មីដ៏ធំបំផុតក្នុងខេត្តហុកគៀននាពេលនោះ  ។ក្នុងទីក្រុងហ្វូចូវ   ផ្សារលក់ដុំគ្រប់ប្រភេទដូចជាគ្រឿងសមុទ្រ ជលផល ផ្លែឈើថ្មីស្រស់ ស្ករ ថ្នាំជក់ ស្រា គ្រឿងផ្សំ ម្រេច ស៊ុត ជាដើម បានដំណើរការជាបើកលក់បណ្តើរៗ។

     ធ្វើតាមការទាមទាររបស់លោក Xi Jinping ទីក្រុងហ្វូចូវបានបង្កើតបណ្តាញផ្គត់ផ្គង់ដែលផលិតក្នុងក្រុងជាការសំខាន់ ការផ្គត់ផ្គង់ពីខាងក្រៅជាការបន្ថែម។

        បន្ទាប់ពីបានខិតខំកែលម្អជាងមួយ ពីរ ឆ្នាំ ផ្សារលក់បន្លែក្នុងក្រុងហ្វូចូវមានភាពរស់រវើកកាន់តែខ្លាំង សាច់ ស៊ុត បន្លែ ផ្លែឈើ សុទ្ធតែសម្បូរគ្រប់គ្រាន់ តម្លៃថិតថេរ  ពេញមួយឆ្នាំអ្នកក្រុងអាចរកទិញអាហារសព្វមុខដែលគុណភាពគួរទុកចិត្ត ហើយតម្លៃថោកល្មម។

      ការប្រែប្រួលទាំងនេះ  មហាជនបានមើលឃើញដោយផ្ទាល់ភ្នែក ហើយរីករាយក្នុងចិត្ត។

       កាលនោះ ប្រព័ន្ធសារព័ត៌មានក្នុងក្រុងធ្លាប់ធ្វើការស្តង់ប្រជាមតិ  ដើម្បីជ្រើសរើស “ការងារជាក់ស្តែងល្អៗដែលអ្នកក្រុងពេញចិត្តបំផុតចំពោះគណកម្មការបក្សប្រចាំក្រុងនិងរដ្ឋបាលក្រុង”  តាមលទ្ធផលបានឃើញថា  ការដែលទទួលបានសំឡេងគាំទ្រលំដាប់ទីមួយគឺកម្មវិធី “កន្ត្រកបន្លែ” ដោយសារតម្លៃសមរម្យ ហើយប្រភេទទំនិញមានច្រើនបែប។ ក្រៅពីនេះ  ហ្វូចូវក៏ទទួលបានឈ្មោះជាទីក្រុងធ្វើកម្មវិធី “កន្ត្រកបន្លែ”  ឈានមុខទូទាំងប្រទេសចិនផងដែរ។

      មូលដ្ឋានផលិតនៃកម្មវិធី “កន្ត្រកបន្លែ”  មានចំនួនកាន់តែច្រើនឡើងក្នុងក្រុង  ក៏ប៉ុន្តែផ្សារលក់កសិផលជាទីជួបជុំរបស់ហាងឯកជន   មានប្រភពស្មុគស្មាញ  ប្រតិបត្តិករពិបាកគ្រប់គ្រង។ តើគួរធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនរកទិញទំនិញដោយទុកចិត្ត?  រីឯផ្សារទំនើបធំៗ  ប្រឈមនឹងបញ្ហាដែលវេចខ្ចប់ហួសកម្រិត តម្លៃអាហារស្រស់ខ្ពស់  ពោលគឺមិនអាចបំពេញតម្រូវការរបស់ប្រជាជននោះទេ។

       លោក Xi Jinping បានលើកឡើងថា  កម្មវិធី “កន្ត្រកបន្លែ”  ត្រូវតម្រង់ទិសដោយទីផ្សារ   ដើម្បីដំណើរការយ៉ាងល្អប្រកបដោយនិរន្តរភាព។

      ការកែច្នៃទីផ្សារលក់កសិផលបែបប្រពៃណីឱ្យក្លាយជាផ្សារទំនើបលក់បន្លែផ្លែឈើស្រស់ ត្រូវបានដាក់ចេញ  ដែលត្រូវអនុវត្តបានយ៉ាងសមស្រប ។

      ផ្សារទំនើបលក់បន្លែផ្លែឈើស្រស់ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងដិតដល់ពីរដ្ឋាភិបាល  គុណភាពនិងសុវត្ថិភាពអាហារបានត្រូវពិនិត្យយ៉ាងផ្ចត់ផ្ចង់ តម្លៃសមរម្យ ប្រជាជនបានកោតសរសើរខ្លាំង ។  ផ្សារទំនើបលក់បន្លែផ្លែឈើស្រស់កាន់តែច្រើនបានទាក់ទងផ្ទាល់នឹងកន្លែងផលិត បង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ ផលិត កែច្នៃ និងការធ្វើចរាចរទំនិញកសិផល។

     ព្រមពេលជាមួយគ្នា   ផ្សារទំនើបបែបចម្រុះទ្រង់ទ្រាយធំក៏បានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយផងដែរ  ខណៈផ្សារប្រពៃណីលក្ខណៈពិសេសបានត្រូវរក្សាទុក  ផ្សារទំនើបអន្តរជាតិក៏ចាប់ផ្តើមចូលក្នុងហ្វូចូវ។  មិនថាទំនិញប្រភេទតូចក្តី គ្រឿងសមុទ្រក្តី ទំនិញនាំចូលក្តី អាចរកទិញបានយ៉ាងងាយស្រួល ដែលស្ថិតនៅក្រោមការពិនិត្យដោយរដ្ឋាភិបាលដូចគ្នា។

      យូរៗទៅ   ក្នុងក្រុងហ្វូចូវ  ផ្សារប្រពៃណី ផ្សារទំនើប ផ្សារអន្តរជាតិ បាននាំគ្នាអភិវឌ្ឍយ៉ាងល្អ។ 

         វិធានការ “កែច្នៃផ្សារលក់កសិផលបែបប្រពៃណីឱ្យក្លាយជាផ្សារទំនើបលក់បន្លែផ្លែឈើស្រស់”  ដែលលោក Xi Jinping បានខិតខំជំរុញឱ្យអនុវត្ត  ក្រោយមកបានក្លាយជាមូលដ្ឋាននៃវិធានការគ្រប់គ្រង “សុវត្ថិភាពតុម្ហូបអាហារ”៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស