ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ានឹងបញ្ជាក់ម្តងទៀតថា៖ពេលវេលាដែលសហរដ្ឋអាមេរិកធ្វើអ្វីតាមតែទំនើងចិត្តមិនអាចត្រឡប់មកវិញនោះឡើយ
2022-07-12 17:51:02cri
Share with:

    លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ត្រើយខាងលិចទន្លេហ៊្សកដង់នៃប៉ាឡេស្ទីននិងអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ នេះជាលើទីមួយដែលលោកធ្វើទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាតាំងពីបានឡើងកាន់មុខតំណែងមក ។ កាលពីថ្ងៃទី ៩ ខែកក្កថា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន បាននិពន្ធអត្ថបទលើកាសែតThe Washington Postនៃអាមេរិកដោយអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺ "មានសារសំខាន់ណាស់"ចំពោះសន្តិសុខជាតិអាមេរិក ព្រមពេលជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា "អាមេរិកនឹងយកជ័យជម្នះក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន" ។

    ទោះបីជាលោក ចូ បៃដិន ខិតខំប្រើ"ពាក្យដ៏អស្ចារ្យ"ដើម្បីវេចខ្ចប់នូវចេតនារបស់ខ្លួនក្នុងការធ្វើទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មានអាមេរិក CNN បាននិយាយត្រង់ៗថា ពាក្យសំដីណាមួយសុទ្ធតែមិនអាចបិទបាំងការពិតដែលថា បើសិនជាទីផ្សារប្រេងកាតសកលគ្មានភាពច្របូកច្របល់ដែលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន នោះ ប្រធានាធិបតីអាមេរិកប្រហែលនឹងមិនធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាទាល់តែសោះ ។ 

    ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិនលើកនេះបានធ្វើឡើងក្នុងគោលបំណងសំខាន់ គឺ បង្កើនបរិមាណផលិតផលប្រេងកាតរបស់អារ៉ាប៊ីសាអូឌីតនិងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះហេតុអ្វីបានជាប៉ុនប៉ង់យករឿងនេះទៅលាយឡំជាមួយប្រទេសចិនដែរ ? នៅពីក្រោយរឿងនេះ បានបង្កប់នូវការគិតពិចារណាជាច្រើន ។

    សូមបញ្ជាក់ថា និយាយចំពោះនយោបាយក្នុងស្រុករបស់អាមេរិក បច្ចុប្បន្ននេះ គោលនយោបាយក្រុងវ៉ាស៊ីនតោនទំនងជាកំពុងធ្លាក់ក្នុងរង្វង់នយោបាយដ៏ចម្លែក ដែល"ប្រឆាំងចិនដើម្បីគោលនយោបាយប្រឆាំងចិន" ពោលគឺ បានចាត់ទុកការប្រឆាំងចិនជា"គោលនយោបាយត្រឹមត្រូវបំផុត" ។ ដូចប្រសាសន៍របស់លោក ចូ បៃដិន ដែលបានលើកឡើងក្នុងអត្ថបទនោះថា ដើម្បីធ្វើការបដិបក្ខគ្នាជាមួយរុស្ស៊ីនិងធានាជាក់លាក់ឱ្យអាមេរិកយកជ័យជម្នះក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន "យើងចាំបាច់ត្រូវធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រទេសដែលអាចជះឥទ្ធិពលចំពោះលទ្ធផលទាំងនេះ" ។ ប្រការនេះបានបង្ហាញឱ្យឃើញថា អាមេរិកប៉ុនប៉ងចាត់ទុកមជ្ឈិមបូព៌ាជាឆាកសម្តែងល្ខោនដើម្បីធ្វើការប្រកួតប្រជែងយុទ្ធសាស្រ្តជាមួយចិននិងរុស្ស៊ី ។

    ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាមជ្ឈមណ្ឌលនៃកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" តំបន់មជ្ឈិមបូព៌ាទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយចិន ។ សូមយកអារ៉ាប៊ីសាអូឌីតធ្វើជាឧទាហរណ៍ តាមទិន្នន័យស្ថិតិបានបង្ហាញថា ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងអារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកគ្រាន់តែកើនឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ ពោលគឺ ពី ២០,៥ ពាន់លានដុល្លារអាមេរិកឡើងដល់ ២៤,៨ ពាន់លានដុល្លារអាមេរិក ដោយឡែកក្នុងពេលដំណាលគ្នា ទំហំពាណិជ្ជកម្មរវាងអារ៉ាប៊ីសាអូឌីតនិងចិនបានកើនឡើងពី ៣ ពាន់លានដុល្លារអាមេរិកដល់ ៦៧ ពាន់លានដុល្លារអាមេរិក ។ ការតភ្ជាប់ដោយស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"និង"ទស្សនាទានឆ្នាំ ២០៣០ "របស់អារ៉ាប៊ីសាអូឌីតកំពុងនាំមកនូវឱកាសថ្មីដល់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត ។ ប្រការនេះធ្វើឱ្យអ្នកនយោបាយអាមេរិកមួយចំនួនដែលប្រកាន់ទស្សនផលបូកសូន្យមានការច្រណែននិងការស្អប់ខ្ពើម ពួកគេក៏កាន់តែព្រួយបារម្ភថា កម្លាំងឥទ្ធិពលរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ានឹងរងការវាយប្រហារ ។

    យ៉ាងណាមិញ មិនថានិយាយបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីតឱ្យបង្កើនបរិមាណផលិតផលប្រេងកាត បន្ធូរបន្ថយទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឬមួយក៏ប៉ុនប៉ងចង់អូសទាញប្រទេសមជ្ឈិមបូព៌ាឱ្យបង្កើតក្រុមតូចប្រឆាំងប្រទេសចិនក៏ដោយ ក៏គោលដៅរបស់លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចលើកនេះសុទ្ធតែនឹងមិនអាចសម្រេចបានដោយងាយៗនោះទេ ។ ពីព្រោះថា គ្មានប្រទេសណាមួយមានឆន្ទៈបោះបង់ចោលផលប្រយោជន៍របស់ខ្លួនដើម្បីអនុត្តរភាពបែបអាមេរិក ហើយបានក្លាយជាកូនអុកសម្រាប់ឡូហ្ស៊ីកចោរប្លន់របស់អាមេរិកដែលថា បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល ។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ានឹងបញ្ជាក់ម្តងទៀតថា៖ពេលវេលាដែលសហរដ្ឋអាមេរិកធ្វើអ្វីតាមតែទំនើងចិត្តមិនអាចត្រឡប់មកវិញនោះឡើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស