ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយអាមេរិកឃើញតែអនុត្តរភាព ពិតជានឹងបង់តម្លៃដោយសារ “ជំងឺញៀនធ្វើសង្រ្គាម ”ជាក់ជាមិនខាន
2022-07-08 10:23:54cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ វេបសាយ The Intercept  ដែលជាវេបសាយស៊ើបអង្កេតរបស់អាមេរិកបានទម្លាយព័ត៌មានដ៏សំខាន់មួយ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ តាមរយៈកម្មវិធី “127e” អាមេរិកបានបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកយ៉ាងហោចណាស់ចំនួន២៣លើក ក្នុងនោះ មានសង្គ្រាមយ៉ាងហោចណាស់១៤លើកគឺកើតឡើងនៅតំបន់មជ្ឈិមបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ។ គ្រាន់តែនៅ ឆ្នាំ២០២០ ក៏មានកម្មវិធីយ៉ាងហោចណាស់ចំនួន១៤ ឋិតក្នុងភាពរស់រវើកដែរ ។ បើសិនជានេះជាការពិត នោះនឹងជាភស្តុតាងមួយទៀតដែលអាចបញ្ជាក់ថា អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកក្នុងរយៈពេលយូរ ក៏បានបញ្ជាក់ថែមទៀតថា អាមេរិកជាប្រភពបង្កភាពចលាចលនៅលើពិភពលោក ។

      ពិតមែនតែអាមេរិកចង់រក្សាជាការសម្ងាត់ ប៉ុន្តែនិយាយចំពោះសហគមន៍អន្តរជាតិ អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោក នេះជាការសម្ងាត់ដែលអ្នកផងទាំងពួងបានដឹងគ្រប់ហើយ ។ អ្វីដែលហៅថាសង្គ្រាមរបស់ភ្នាក់ងារស្តីទី គឺមានន័យថា ដើម្បីចៀសវាងកុំឱ្យចូលរួមការប៉ះទង្គិចដោយផ្ទាល់ ប្រទេសធំមួយចំនួនបានញុះញង់និងផ្តល់ការគាំទ្រដល់ភ្នាក់ងារស្តីទីសម្រាប់ធ្វើសង្គ្រាម ប៉ុនប៉ងរងហានិភ័យអប្បបរមា តែសម្រេចបាននូវផលប្រយោជន៍អតិបរមា ។ យោងតាមសង្គ្រាមលោកលើកទីពីរបានបញ្ចប់និងសង្គ្រាមត្រជាក់បានចាប់ផ្តើម សង្គ្រាមរបស់ភ្នាក់ងារស្តីទីបានក្លាយជារូបភាពដ៏សំខាន់មួយនៃការប៉ះទង្គិចនៅលើពិភពលោកជាសន្សឹមៗ ។

      កាលពី១៩៥៥មកម្ល៉េះ លោក Eisenhower ប្រធានាធិបតីអាមេរិកកាលនោះក៏បានអះអាងថា សង្រ្គាមរបស់ភ្នាក់ងារស្តីទីជា “ការធានារ៉ាប់រងថោកជាងគេនៅលើពិភពលោក” ។ ខ្លឹមសារដែលវេបសាយ “The Intercept” បានទម្លាយនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះនៃទង្វើរបស់អាមេរិកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។ ចាប់ពីមជ្ឈិមបូព៌ា ដល់អឺរ៉ុបខាងកើត រហូតដល់អាមេរិកឡាទីន នៅពីក្រោយរាល់ភាពចលាចលដែលកើតឡើងនៅលើពិភពលោក សុទ្ធតែមានស្រមោលរបស់អាមេរិក ។ វាញៀនធ្វើ “បដិវត្តន៍ពណ៌” និងបណ្តុះបណ្តាលភ្នាក់ងារស្តីទីក្នុងតំបន់ ជាឧក្រិដ្ឋជនជើងចាស់ក្នុងការបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទី ។

      ថ្ងៃទី៤ ខែកក្កដា ជាទិវាឯករាជ្យរបស់អាមេរិក ។ ក្នុងរយៈពេលជាង២៤០ឆ្នាំកន្លងមក គ្រាន់តែក្នុងរយៈពេលមិនដល់២០ឆ្នាំ អាមេរិកមិនបានចូលរួមសង្គ្រាម ។ បើសិនជាបូករួមទាំងកម្មវិធី “127e”ដែលប្រព័ន្ធសារព័ត៌មានបានទម្លាយនាពេលថ្មីៗ នោះស្ទើរតែគ្រប់ពេលវេលា អាមេរិកមិនដែលឈប់ម៉ាស៊ីបំផុសសង្គ្រាម “ម៉ាកអាមេរិក”នោះទេ ។ កម្លាំងចលកររបស់វាមកពីការចង់ស្វែងរកប្រាក់ចំណេញនិងអនុត្តរភាព ផលវិបាករបស់វា គឺធ្វើឱ្យ “ភ្នាក់ងារស្តីទី” និងប្រទេសជាគោលដៅ ធ្លាក់ក្នុងការប៉ះទង្គិចនិងភាពចលាចល បណ្តាលឱ្យប្រជាជនឥតទោសស្លាប់បាត់បង់ជីវិត និងស្ថានការណ៍ក្នុងតំបន់មានភាពច្របូកច្របល់កាន់តែធ្ងន់ធ្ងរឡើង ។

       “ការបំផុសសង្គ្រាមជាជំងឺញៀនម្យ៉ាង មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានិងកាចសាហាវ ដោយសារសង្គ្រាមជាគ្រឿងញៀន ។” នេះជាបុព្វកថារបស់ខ្សែភាពយន្តដែលទទួលបានវង្វាន់អូស្ការក្រោមចំណងជើងថា « The Hurt Locker» ដែលបានបង្ហាញថា ឱ្យតែមានសង្គ្រាម មិនថាធ្វើតាមរូបភាពណា សុទ្ធតែនឹងសម្លាប់អាយុជីវិតមនុស្ស ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកឃើញតែទ្រព្យសម្បតិ្តនិងអនុត្តរភាព ទីបំផុតពិតជានឹងបង់តម្លៃដ៏ឈឺចាប់ដោយសារ “ជំងឺញៀនសង្គ្រាម”ជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស