ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping រៀបរាប់អំពីស្មារតីមហាដំណើរ៖ រឿងរ៉ាវភួយពាក់កណ្តាល
2022-07-01 07:51:55cri
Share with:

លោក Xi Jinping ធ្លាប់និទានពីរឿងរ៉ាវ ភួយពាក់កណ្តាល ក្នុងអំឡុងពេលកងទ័ពក្រហមធ្វើមហាដំណើរ៖ 

កាលពីខែវិច្ឆិកា ឆ្នាំ១៩៣៤  កងទ័ពក្រហមបានធ្វើដំណើរឆ្លងកាត់ស្រុកLucheng ខេត្ត Hunan។ អំឡុងពេលសម្រាកក្នុងភូមិ កងទ័ពក្រហមគោរពវិន័យយ៉ាងតឹងរ៉ឹង   គេងនៅក្រៅផ្ទះអ្នកភូមិ ឬគេងលើដីទទេ   មិនបានប៉ះរបស់របររបស់អ្នកភូមិ ផ្ទុយទៅវិញបានជួយអ្នកភូមិធ្វើការបោសសម្អាត និងរែកដឹកទឹកជាដើម។  

 

ដោយសារអាណិតដល់យុទ្ធជនទាំងនេះ   អ្នកភូមិស្ត្រី ឈ្មោះ Xu Jiexiu ក៏ដឹកដៃទាហានស្រី៣នាក់ ឱ្យទៅគេងក្នុងផ្ទះខ្លួន។ អ្នកភូមិបានរៀបគ្រែឈើទទឹង១ម៉ែត្រ២របស់ខ្លួន បានក្រាលចំបើង ថែមកៅអីវែងមួយនៅក្បែរគ្រែ  រួចស្ត្រីអ្នកភូមិនិងកូនប្រុសអាយុ១ឆ្នាំរួមជាមួយ ទាហានស្រី៣នាក់  គេងលើគ្រែតូចចង្អៀតនោះ។ ពេលបានឃើញគ្រែក្រាលតែអាវចំបើងនិងភួយរហែក ទាហានកងទ័ពក្រហមក៏យកភួយតែមួយគត់របស់ពួកគេ ក្រាលជាមួយគ្នា  មុនចេញពីភូមិ ពួកគេបានកាត់ភួយនោះជាពីរ ដើម្បីទុកភួយពាក់កណ្តាលឱ្យស្ត្រីអ្នកភូមិ។

 “អ្វីទៅជាបក្សកុម្មុយនីស្ត?  គឺទោះបីជាខ្លួនមានតែភួយមួយគត់ក៏កាត់ពាក់កណ្តាលទុកឱ្យប្រជាជនប្រើ។” ច្រើនឆ្នាំកន្លងផុតទៅ លោកយាយXu  មិនដែលបំភ្លេចកងទ័ពក្រហមនោះទេ។

 

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០  ពេលចុះទៅត្រួតពិនិត្យការងារនៅខេត្តHunan   លោក Xi Jinping ប្រធានរដ្ឋចិនក៏បានទៅដល់សាលាបថមសិក្សាមួយនៃកន្លែងកើតរឿងរ៉ាវភួយពាក់កណ្តាលនេះ ។ នៅក្នុងបន្ទប់រៀនថ្នាក់ទី៤ កូនសិស្សកំពុងរៀបរាប់ពីរឿងមហាដំណើរ។ លោក Xi Jinping បានផ្តាំផ្ញើថា៖ “  កូនក្មួយទាំងអស់គ្នា គួរសិក្សាអំពីរឿងរ៉ាវប្រវត្តិសាស្ត្រឱ្យល្អ ចងចាំក្នុងចិត្ត ព្រមជាមួយគ្នាក៏ត្រូវខិតខំរៀនសូត្រចំណេះដឹងនិងសមត្ថភាពកសាងប្រទេសជាតិឱ្យល្អផងដែរ។  ឥឡូវអ្នកទាំងឡាយជាដើមឈើតូច  ដល់ថ្ងៃក្រោយនឹងលូតលាស់ក្លាយជាដើមឈើធំខ្ពស់ទល់មេឃរបស់ប្រជាជាតិ៕ ”



អ្នកបកប្រែ:邓倩
ប្លុកពិសេស