ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំឡឹងមើលទីក្រុង Wuhan ពីលើអាកាស
2022-06-29 15:30:52cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅទីក្រុងWuhanខេត្តHubeiនៅថ្ងៃទី២៨ខែមិថុនា។

ទីក្រុងWuhan មានទំហំផ្ទៃដីជាង ៨៥៦៩ គីឡូម៉ែត្រការ៉េ ប្រជាជនមានចំនួន ១២៦៥ ម៉ឺននាក់ ជាទីក្រុងស្នូលនៃតំបន់ក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងស្សេ។ បន្ទាប់ពីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ ១៩  ក្រុងWuhanបានខិតខំយ៉ាងពេញទំហឹងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយគ្រប់ជ្រុងជ្រោយ បានជំរុញការនាំចេញពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យឧត្តមភាពនៃភូមិសាស្ត្រ កសាងតំណគន្លឹះនៃរង្វិលជុំក្នុងស្រុក ក៏ដូចជាទីកន្លែងតភ្ជាប់លក្ខណៈយុទ្ធសាស្ត្រនៃរង្វិលជុំជាតិនិងអន្តរជាតិ។ ក្រុង Wuhan បានប្រកាន់ខ្ជាប់លើការធ្វើច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានផ្តោតសំខាន់លើការកសាងចង្កោមឧស្សាហកម្មកងើបឡើងថ្មីលក្ខណៈយុទ្ធសាស្ត្រថ្នាក់ជាតិទាំង ៤  ព្រមពេលជាមួយគ្នាក៏យកចិត្តទុកដាក់លើការអភិរក្សបរិស្ថានអេកូឡូស៊ីផងដែរ ដោយបានជំរុញការអភិរក្សទន្លេយ៉ងស្សេយ៉ាងស៊ីជម្រៅ។

ក្រុងWuhanបានពង្រឹងជំនឿចិត្តក្នុងការយកឈ្នះលើគ្រប់ឧបសគ្គ ដើម្បីបន្តចារទំព័រថ្មីនៃទីក្រុងវីរបុរសក្នុងយុគសម័យថ្មី៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស