ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកដែលអសមត្ថភាពក្នុងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសខ្លួនបែរជាបោកបញ្ឆោតពិភពលោកថានឹងជំនួសគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"
2022-06-29 09:04:48cri
Share with:

    កាលពីថ្ងៃទី ២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី"ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល"(PGII)នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅប្រទេសអាល្លឺម៉ង់ ដោយបានអះអាងថា នឹងរួមសហការជាមួយប្រទេស G7 ដើម្បីប្រមូលប្រាក់ទុនចំនួន ៦០០ ពាន់លានដុល្លារអាមេរិកសម្រាប់ការវិនិយោគក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅមុនឆ្នាំ ២០២៧ ក្នុងនោះ សហរដ្ឋអាមេរិកនឹងប្រមូលបានប្រាក់ទុនចំនួន ២០០ ពាន់លានដុល្លារអាមេរិក 

    សូមបញ្ជាក់ថា រឿងនេះស្តាប់ទៅដូចជា"ស្នាដៃយ៉ាងធំសម្បើមប៉ុន្តែឱ្យតែធ្វើការវិភាគយ៉ាងល្អិតល្អន់ នោះ ក៏អាចមើលឃើញថា នេះជាផែនការនយោបាយដែលបង្កប់នូវគំនិតដ៏អាក្រក់ ដើម្បីប្រឆាំងប្រទេសចិន 

     ក្រឡេកទៅមើលគោលបំណងខាងនយោបាយ  មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញជាទូទៅថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី"ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល"(PGII) គឺដើម្បីធ្វើការតតាំងជាមួយគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលលើកឡើងដោយប្រទេសចិន  កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបានបើកធ្វើកាលពីមួយឆ្នាំមុន ធ្លាប់លើកឡើងនូវអ្វីដែលហៅថា "ទំនាក់ទំនងភាពជាដៃគូស្តីពីការស្តារពិភពកាន់តែល្អបវរជាថ្មីឡើងវិញដែលគ្រោងនឹងទម្លាក់ថវិកាជាង ៤០ ទី្រលានដុល្លារអាមេរិកដើម្បីបំពេញតាមតម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកំពុងអភិវឌ្ឍន៍  ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ទំហំប្រាក់ទុនសរុបដែលប្រើប្រាស់ទៅក្នុងគម្រោងពាក់ព័ន្ធមានតែ  លានដុល្លារប៉ុណ្ណោះ 

    ហើយសូមងាកមកមើលសមត្ថភាពផ្នែកប្រភពធនធានវិញ  តើប្រាក់ទុនរបស់ PGII មកពីណា ? សហរដ្ឋអាមេរិកបានអះអាងថា នឹងបំផុសការបរិច្ចាគប្រាក់ មូលនិធិសហព័ន្ធនិងការវិនិយោគរបស់ឯកជនដែលមានចំនួន ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លើសពីនេះទៅទៀត ប្រាក់ទុនបន្ថែមទៀតចំនួនរាប់រយពាន់លានដុល្លារអាមេរិកប្រហែលនឹងមកពីធនាគារអភិវឌ្ឍន៍ពហុភាគីនិងគ្រឹះស្ថានអភិវឌ្ឍហិរញ្ញវត្ថុជាដើម ។ ទីភ្នាក់ងារសារព័ត៌មានបារាំងសម្គាល់ឃើញថា ប្រាក់ទុនសម្រាប់ផែនការនេះភាគច្រើនបានមកពីការវិនិយោគរបស់ឯកជន ដូច្នេះហើយ វាមិនអាចទទួលបានការធានានោះទេ ប្រការទាំងនេះអាចឃើញថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី"ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល"(PGII)ប្រហែលជាឧបាយកល"ចាប់ចចកដោយដៃទទេ"ម្តងទៀតរបស់អាមេរិក 

    អាមេរិកគួរតែដឹងច្បាស់ថា ហេតុអ្វីបានជាគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ប្រទេសជាង ១០០ នៅពីក្រោយគឺគោលបំណងដ៏ល្អប្រសើររបស់ចិនក្នុងការរីករាយចែករំលែកនូវឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកព្រមនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយក៏ជាការខិតខំប្រឹងប្រែងរបស់ចិនក្នុងការបណ្តាក់ទុនពិតប្រាកដនៅក្នុងគម្រោងសហប្រតិបត្តិការសំខាន់ៗផងដែរ 

    ការពិតជាក់ស្តែងបានបញ្ជាក់ថា ទន្ទឹមនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"បានឈានចូលឆ្នាំទី   វាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"  យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឱ្យដឹងថា ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍ក្រោមក្របខ័ណ្ឌ"ខ្សែក្រវាត់និងផ្លូវ"ត្រូវបានអនុវត្តទាំងស្រុង នោះ ដល់ឆ្នាំ ២០៣០ វាមានការរំពឹងអាចនឹងបង្កើតឡើងនូវផលទុនចំនួន ១,៦ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ពិភពលោកទាំងមូល ក្នុងនោះ ៩០ ភាគរយនឹងត្រូវបានចែករំលែកដោយប្រទេសជាដៃគូ ចំណែកឯប្រទេសដែលមានចំណូលទាបនិងមធ្យមទទួលបានអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ  តាមការប៉ាន់ប្រមាណ  ក្នុងចន្លោះពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០៣០ គម្រោងនេះនឹងជួយប្រជាជនចំនួន ៧៦ សែននាក់ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រហួសហេតុនិងប្រជាជនចំនួន ៣២ លាននាក់ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក 

គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកនយោបាយអាមេរិករីករាយផ្តល់ជំនួយជាប្រាក់ វាច្បាស់ណាស់ថា គឺជារឿងល្អមួយ  យ៉ាងណាមិញ បើសិនជាផែនការស្តីពីកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធដែលពួកគេលើកឡើងនោះ គ្រាន់តែចង់បង្កើតជាបក្ខពួកនិងលេងល្បែងនយោបាយដើម្បីធ្វើការប្រកួតប្រជែងផលបូកសូន្យ នោះ មិនថា ពួកគេបង្កើតពាក្យថ្មីៗសម្រាប់វេចខ្ចប់ខ្លួនដល់ច្រើនប៉ុនណាទៀតក៏ដោយ ក៏វាសុទ្ធតែមិនអាចបោកបញ្ឆោតអ្នកដទៃបានទេ ហើយមុខជានឹងទទួលបរាជ័យតាំងពីដើមមកជាក់ជាមិនខាន 

អ្នកបកប្រែ:魏伟
ប្លុកពិសេស